ប្រភព CEN
ភ្នំពេញ: ចោរជំនាញខាងលួចកាច់សោ.ក ម៉ូតូម្នាក់
ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនវ៉ៃខ្នោះភ្លាមៗ
បន្ទាប់ពីជននោះបានធ្វើសកម្មភាពកាច់សោ.ក ម៉ូតូមួយគ្រឿងមិនបានសម្រេច
ហើយទៅកាច់សោ.ក ម៉ូតូមួយគ្រឿងទៀត តែម្ចាស់គេឃើញទាន់ ក៏ស្រែកឆោឡោឡើង
ធ្វើឲ្យជននោះ រត់មិនរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ១២ថ្ងៃត្រង់
ថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៣ នៅចំណុចមុខហាងផាប់ប្លិក ដែលមានទីតាំងលេខ 32Eo
ផ្លូវលេខ២៤០ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ឈ្មោះទូច ចន្ថា
ភេទប្រុស អាយុ២៥ ឆ្នាំ ពុំមានមុខរបរ និងទីលំនៅពិតប្រាកដ និងដកហូតដែក
សម្រាប់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូចំនួនមួយ។
ជនរងគ្រោះ មានគ្នា២នាក់
ទីមួយ) ឈ្មោះយ៉ន សុខនៅ ភេទស្រី អាយុ២៣ ឆ្នាំ ស្នាក់នៅស្រុកពញាឮ
ខេត្តកណ្តាល ជាម្ចាស់ម៉ូតូហុងដាគុបជ្រុង C50 ពណ៌ទឹកប៊ិក និងទីពីរ)ឈ្មោះសុខ
សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ
ជាម្ចាស់ម៉ូតូហុងដា C125 ពណ៌ខ្មៅ ស៊េរី2008។
សមត្ថកិច្ចបានឲ្យដឹងទៀតថា
នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះទាំង២នាក់ ជាបុគ្គលិកហាងផាប់ប្លិក
បានទុកម៉ូតូរបស់ខ្លួន នៅខាងមុខហាង ដោយចាក់សោ.ក និងចាក់សោកាំយ៉ាងត្រឹមត្រូវ ។
ខណៈនោះស្រាប់តែជនសង្ស័យម្នាក់ បានដើរពីម្តុំផ្សារចាស់ មកដល់ចំណុចកើតហេតុ
ក៏បានកាច់បំបាក់សោ.ក ម៉ូតូគុប C50 ហើយ តែលួចមិនបានសម្រេច
ព្រោះនៅជាប់សោកាំមួយទៀត។ បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាពកាច់សោ.ក
ម៉ូតូហុងដា C125 នៅក្បែរនោះទៀត។ គាប់ជួន ម្ចាស់គេឃើញទាន់ ស្រែកឆោឡោឡើងថា
ចោរៗ។ ជនសង្ស័យភ័យក៏រត់គេច តែត្រូវសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ
កំពុងល្បាតនៅក្បែរនោះឃើញ ក៏ចាប់ក្របួចភ្លាមៗ និងដកហូតបានប្រដាប់កាច់សោ.ក
មួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Related Posts :
- Back to Home »
- Khmer news »
- កាច់សោ.ក ម៉ូតូមួយគ្រឿង មិនបានសម្រេច ទៅកាច់.ក មួយគ្រឿងទៀត ក្របួចជាប់