Posted by : Unknown วันอังคารที่ 2 กรกฎาคม พ.ศ. 2556

ប្រភព អង្គរធំមេឌា

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ពិសី កំពុងត្រូវគេ និយាយខ្សឹបខ្សៀវថា នាងមានកូនស្រីម្នាក់ ដែលបានចាប់កំណើត ក្នុងអំឡុងពេលនាងបាត់មុខអស់មួយរយៈវែង ពីឆាកតន្ត្រី កាលពីឆ្នាំមុន។ គេបានប្រទះឃើញនាងបីបមថើបអង្អែលទារិកានោះ ដោយក្តីស្រលាញ់។ ដោយក្តីភ្ញាក់ផ្អើល ពិសី ប្រញាប់ប្រាប់ថា ក្មេងស្រីនោះ ជាក្មួយរបស់នាងទេ…។

សុខ ពិសី អ្នកចម្រៀងផលិតកម្មសាន់ដេ ដែលជំពប់នឹងរឿងចចាមអារ៉ាមជាហូរហែ បានព្យាយាមការពារខ្លួន ពីដំណឹងចុងក្រោយមួយ ដែលទើបធ្លាយចេញថា នាង គឺជាម្តាយរបស់ក្មេងស្រី ដ៏គួរឱ្យស្រលាញ់ម្នាក់ ដែល មានអាយុជាង៧ខែ។

អ្នកសិល្បៈកៀកជិតនឹង នាងប្រាប់ថា ក្មេងស្រីនោះ មានទម្រង់មុខ ស្រដៀងនឹងពិសី តែសម្បុរមិនសូវដូច នាង និងមិនសូវថ្លោស។

ថ្មីៗនេះគេបានប្រទះឃើញពិសី ឧស្សាហ៍ នាំក្មេងស្រីដែលគេសង្ស័យថាជាកូនស្រី របស់នាងនេះ ធ្វើដំណើរជាមួយនាង ពិសេស ទៅទីដែលកៀកជិតនឹងរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ យូរៗម្តង គេឃើញពិសី នាំក្មេងស្រីនេះទៅជាមួយ នៅពេលនាងឡើង ច្រៀងតាមកញ្ចក់ទូរទស្សន៍។ នារីម្នាក់ដែល ទំនងជាសាច់ញាតិរបស់នាង បានជួយបីព ក្មេងស្រីនេះ តែមិនសូវទៅកន្លែងដែលមាន មនុស្សច្រើននោះទេ។ ពិសី បង្ហាញភាពភ្ញាក់ផ្អើល នៅពេលដែលសកម្មភាពទាំងនោះ ត្រូវគេកត់សម្គាល់ឃើញ ប៉ុន្តែ នាងមិនទទួលស្គាល់ថា ក្មេងស្រី នេះជាកូនរបស់នាងឡើយ។

នាងនិយាយ ថា “ខ្ញុំគ្មានកូនមកពីណាទេ”។ ពិសី បាន សញ្ជឹងគិតមួយភ្លែត មុននឹងនិយាយបន្តថា “កូនស្រីដែលគេនិយាយនោះ ប្រហែលជា ក្មួយរបស់ខ្ញុំទេ។ ខ្ញុំមានក្មួយស្រីម្នាក់ អាយុ ១ខួប តែប្រហែលមកពីវាមានមាឌល្អិត ទើបគេយល់ថា អាយុប្រហែល ៧ឬ ៨ខែ”។

ពិសី សារភាពថា នាងធ្លាប់បាននាំ ក្មេងស្រី ដែលគេច្រឡំថា ជាកូនរបស់នាង នោះ ទៅជាមួយ ពេលឡើងឆាកតន្ត្រី ដែល ពេលនោះ ក៏មានម្តាយរបស់ក្មេងស្រីនេះ ទៅ ជាមួយផងដែរ។

នាងលើកឡើងថា “ខ្ញុំធ្លាប់ បានប្រាប់អ្នកសិល្បៈថា កូនស្រីនោះជាក្មួយ របស់ខ្ញុំ និងបានបង្ហាញមុខម្តាយរបស់វា ទៀតផង នៅតែមានអ្នកយល់ច្រឡំ”។

អ្នកសិល្បៈខ្លះសង្កេតឃើញថា ភាពស្និទ្ធស្នាល និងមនោសញ្ចេតនា របស់ពិសី ចំពោះក្មេងស្រីនោះ មានលក្ខណៈស៊ីជម្រៅ ប្រៀបដូចជា ម្តាយ ហើយគេសង្ស័យថា ម្ចាស់ស្នេហ៍របស់ពិសី ជាអ្នកមានទ្រព្យស្តុក តែនាងបដិសេធ។

គួរកត់សម្គាល់ថា កាលពីខែឧសភា ឆ្នាំ២០១២ សុខ ពិសី រងព្យុះព័ត៌មានចចាមអារ៉ាមថា សម្ងំពពោះ និងសម្រាលកូននៅឯបរទេស បន្ទាប់ពីនាងបាត់មុខអស់រយៈពេល៧ខែ ពីឆាកតន្ត្រី គិតចាប់តាំងពី ខែមេសា ឆ្នាំ២០១២មក។ ពិសី បានវិលរកសិល្បៈវិញ នៅខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមការសង្ស័យថា នាងបានសម្រាលកូនរួច ដែលគិត រហូតមកដល់ពេលនេះ មានរយៈពេល៧ខែហើយ គឺប្រហាក់ប្រហែលគ្នា នឹងអាយុរបស់ក្មេងស្រីដែលគេសង្ស័យថា ជាកូនរបស់នាងនោះ។

ពិសី និយាយថា “នេះប្រៀបដូចជារឿងកំប្លែងមួយ សម្រាប់គ្រួសារបស់ខ្ញុំ។ ប្រសិនបើខ្ញុំមានកូនមែននោះ ខ្ញុំមិនខ្លាចនឹងប្រាប់ទេ ហើយបើខ្ញុំមានមែន គេច្បាស់ជាមើលដឹងមិនខានឡើយ។ ដូច្នេះ ខ្ញុំសូមឱ្យទស្សនិកជនវាយតម្លៃដោយខ្លួនឯងចុះ”។

ក្នុងវ័យ២២ឆ្នាំ សុខ ពិសី ជាតារាចម្រៀងវ័យក្មេងជាងគេម្នាក់ និងមានរូបសម្រស់ដ៏លេចធ្លោ។ នៅពេលកេរ្តិ៍ឈ្មោះរបស់នាងរះកាន់តែ ខ្ពស់ឆ្ងាយ នាងក៏ទទួលរងព្យុះខ្យល់បោកទង្គិចច្រើនដែរ។ កន្លងមក នាងធ្លាប់ត្រូវគេផ្គូផ្គងស្នេហ៍ជាមួយមន្ត្រីគយជាន់ខ្ពស់ម្នាក់ ដែលគេសង្ស័យថា បានជួយទំនុកបម្រុងនាងឱ្យមានជីវភាពហ៊ឺហា។ បន្ទាប់មកទៀត នាងត្រូវគេសង្ស័យថា សម្ងំពពោះ ហើយចុងក្រោយនេះ ក្មេងស្រីម្នាក់ បានបង្ហាញមុខជាមួយនាង ធ្វើឱ្យគេសង្ស័យថា ជាកូន របស់នាង។

សុខ ពិសី លើកឡើងថា ដំណឹងពាក់ព័ន្ធនឹងការមានកូននេះ បានប៉ះពាល់ដល់សង្គមគ្រួសាររបស់នាងយ៉ាងខ្លាំង រហូតសាច់ញាតិរបស់នាងព្រមានឱ្យនាងឈប់ពីសិល្បៈទៀតផង។ នាងបារម្ភថា ការលេចឮព័ត៌មានលើកនេះ នឹងជះឥទ្ធិពលអាក្រក់ដល់អាជីពចម្រៀងរបស់នាង ពោលគឺនាងអាចនឹងឈប់ពីសិល្បៈ ប្រសិនបើវាបន្តរីករាលដាល។

យ៉ាងណាក៏ដោយ អ្នកសិល្បៈដែលរងមន្ទិលមានកូនស្ងាត់ៗ មិនមែនមានតែពិសី ម្នាក់ ប៉ុណ្ណោះទេ។ អ្នកសិល្បៈខ្លះប្រឹងបដិសេធ នៅពេលកំពុងពពោះ តែបែរមកទទួលស្គាល់ នៅពេលសម្រាលកូនរួច ឬលាក់បាំងរហូតក៏មាន។ ពួកគេភាគច្រើនខ្លាចប្រពៃណីចំអក-ឡកឡើយ ហើយដំណាលគ្នានោះ ខ្លាចរឿងនេះទាញទម្លាក់កេរ្តិ៍ឈ្មោះក្នុងសិល្បៈ។ ហេតុដូច្នេះហើយ ទើបគេសង្កេតឃើញថា អំណះអំណាងរបស់អ្នកសិល្បៈខ្លះ មិនត្រូវបានគេ ជឿជាក់ខ្លាំង។

ចំពោះអ្នកចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ ពិសី អះអាងថា នាងមិនមែនជាមនុស្សបែបនោះទេ។ កន្លងមក សុខ ពិសី ត្រូវគេកោតសរសើរថា ជាតារាស្រីម្នាក់ដែល ហ៊ានប្រឈមនឹងព័ត៌មានអាស្រូវយ៉ាងអង់អាច ហើយភាពក្លាហាន និងរួសរាយរាក់ទាក់ ក្នុងការចេញមុខបកស្រាយបំភ្លឺរបស់នាង បានយកឈ្នះលើព័ត៌មានលេចឮមិនល្អមួយចំនួន ៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -