ទឹកប្រាក់១៦០០ដុល្លារ មិនធំសម្រាប់ សាសា
នោះទេ ប៉ុន្តែសេចក្ដីខ្មាសអៀន គឺជារឿងសំខាន់។
ការលើកឡើងនេះបន្ទាប់ពីនាងបានសរសេរនៅលើ Wall Facebook
របស់នាងថា នាងសុខចិត្តអស់លុយកក់ទិញផ្ទះ
ប៉ុន្តែមិនចង់ខ្មាសគេ នៅគ្រាដែលនាងជួយស្រ្ដីស្គាល់ម្នាក់។
នៅលើ Wall របស់សាសា នាងបានបញ្ជាក់ថា ស្ត្រីជាអ្នកស្គាល់គ្នានោះបានបដិសេធមិនទិញផ្ទះនោះវិញ និងបានស្នើឲ្យនាងទៅសុំ
ទោសចំពោះម្ចាស់ផ្ទះ
ធ្វើយ៉ាងម៉េចដើម្បីដកលុយកក់មកវិញក្នុងចំនួនខាងលើ។
ប៉ុន្តែអតីតពិធីការិនីប្រចាំ CTN រូបនេះ
មិនបានធ្វើតាមសំណើនោះទេដោយគិតថាជារឿងគួរឲ្យខ្មាសគេ
ហើយសុខចិត្តចោលលុយរបស់នាង ដែលបានកក់នោះទទេ។
សាសា និយាយថា៖
“ខ្ញុំអស់សំណើចណាស់ពេលលឺនាង (ស្ត្រីអ្នកស្គាល់គ្នា) ថា
ឲ្យខ្ញុំទៅសុំទោសគេយកលុយមកវិញ អស់ពាក្យនិយាយតែម្ដង
អាសូរតែបានលុយមួយរៀល”។ នាងបានប្រាប់ថា
ខ្លួនមិនបានទទួលកម្រៃជើងសារ មួយរៀលពីអ្នកទិញឡើយ ជាការស្គាល់
និងជួយគ្នាប៉ុណ្ណោះ។ ដោយឡែក
ប្រាក់ដែលបានយកទៅកក់ភាគីម្ចាស់ផ្ទះនោះមានចំនួនស្មើនឹង៣%
នៃតម្លៃសរុប។
ទន្ទឹមនឹងការចូលរួមសោកស្ដាយ
អ្នកគាំទ្រមួយចំនួនបានស្នើសុំឲ្យ សាសា
ទៅសុំទោសភាគីម្ចាស់ផ្ទះក្រែងបានលុយមកវិញខ្លះ
កុំខាតបង់ច្រើនពេក។ តែយ៉ាងណា
នាងនៅតែឈរលើជំហរដដែលចំពោះសំណើទាំងនោះ។
នាងបានប្រាប់ទៅកាន់អ្នកគាំទ្រថា៖”
គ្មានច្បាប់ណាគេអោយវិញនោះទេសាកទៅសួរទៅមិនស្រួលគេសើចទៀត”។
ទោះយ៉ាងណាទាំងនេះ ជាការលើកឡើងរបស់ សាសា ទៅ
កាន់អ្នកគាំទ្រលើបណ្ដាញសង្គមប៉ុណ្ណោះ
ហើយចាត់ទុកជារឿងស៊យរបស់នាងនៅក្នុងឆ្នាំនេះ។ យ៉ាងណា Sabay
មិនអាចទទួលការបញ្ជាក់បន្ថែមពីចំណាត់ការជាបន្តរបស់នាងឡើយ
ខណៈការផ្ញើសារអេឡិចត្រូនិកទៅកាន់រូបនាងតែនាងមិនបានឆ្លើយតបវិញ
ទេ៕
Related Posts :
- Back to Home »
- Khmer Entertainment »
- សាសា សុខចិត្តអស់លុយ មិនចង់ខ្មាសគេ