អ្នក​បង្ហាញ​ម៉ូត​ទំហំ​XL របស់​ក្រុមហ៊ុន​Victoria

วันอาทิตย์ที่ 7 กรกฎาคม พ.ศ. 2556
Posted by Unknown
ប្រភព CEN
អ្នក​បង្ហាញ​ម៉ូត​ខ្នាត​យក្ស​(XL)​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​បង្ហាញ​ម៉ូត​ដ៏​ល្បីល្បាញ​Victoria​គឺ​នាង​ម៉ា​ណាស មក​ពី​រុស្ស៊ី​។​
​រូបភាព​ទាំងនេះ​របស់​នាង​ត្រូវ​បាន​ទាញ​ចេញពី​ប្លុក​blog.asiantown.net​។​
​ក្នុង​ខ្លី​ប​វីដេអូ​រយៈពេល​៤​នាទី នៅក្នុង​YouTube នាង​បាន​បង្ហាញ​ការ​ប្រែក្លាយ​ខ្លួន​ពី​”​មនុស្ស​តាម​ចិញ្ចើមថ្នល់​”​មកកាន់ ​អ្នក​បង្ហាញ​​ម៉ូត​អាជីព​ម្នាក់​។​
​ចូរ​រីករាយ​នឹង​រូបភាព​គួរ​អោយ​ខ្នាញ់​របស់​ម៉ា​ណាស​៕
139354

កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី មានការ share និង comment ពាសពេញ facebook នៃប្រទេសឥណ្ឌា ស្តីពីសារខ្លីមួយ និយាយពីការសំណូមពរឲ្យបញ្ឈប់ការ post រូបភាពសិចស៊ីរបស់ នារីៗ ។ មូលហេតុនៃការសំណូមពរនេះ ដោយសារតែមានបុរសម្នាក់ (មិនស្គាល់ឈ្មោះ) បានប្រាប់ថា មានក្រុមហ៊ុនរកស៊ី online តាម internet មួយបានប្រើប្រាស់ការរកស៊ីខុសច្បាប់ ដោយស្វែងរក download រូបភាពសិចស៊ីររបស់ស្រីៗ ពីគណនី facebook ផ្សេងៗ ដើម្បីកាត់ត ទៅជារូបភាពអាសអាភាស។ ពួកគេបានបន្តថា ថ្វីដៃរបស់អ្នកកាត់តជនជាតិ ឥណ្ឌានោះពិតជា កាត់ត ស្ទើរតែដូច ១០០ % ទៅហើយ ចំណែកឯកំរៃនៃការកាត់តនោះវិញ គឺពួកគេទទួលបាន ក្នុងរូបថតមួយ ១០ $ ។ តែពួកគេ តម្រូវឲ្យរករូបថត គណនីខុសៗគ្នា។ លើសពីនេះទៅទៀត ក្រុមហ៊ុន បានបង្កើតវេបសាយក្នុងការលក់រូបភាពក្លែងក្លាយតាម internet ដើម្បីបោកបញ្ឆោតអ្នកទិញ។ តាមរបាយការណ៍មិនផ្លូវការណ៍មួយបានបង្ហើបថា មានគូសង្សារមួយចំនួន កំពុង បែកបាក់គ្នាដោយសារ ការកាត់តនេះផង។
អាស្រ័យហេតុសូមប្រិយមិត្តនារីទាំងអស់ធ្វើការប្រុងប្រយ័ត្ន ។ khmer-note គ្រាន់តែ ធ្វើការផ្ញើសារខ្លីមួយ នេះឲ្យប្រិយមិត្តដឹងតែប៉ុណ្ណោះ។

Khmer-note
ទឹកប្រាក់​១៦០០ដុល្លារ​ មិន​ធំ​សម្រាប់​ សាសា ​ នោះទេ ប៉ុន្តែ​សេចក្ដី​ខ្មាស​អៀន​ គឺ​ជា​រឿង​សំខាន់​។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​នាង​បាន​សរសេរ​នៅ​លើ ​Wall Facebook របស់​នាង​ថា នាង​សុខ​ចិត្ត​អស់​លុយ​កក់​​ទិញ​ផ្ទះ​ ប៉ុន្តែ​មិន​ចង់​ខ្មាស​គេ នៅ​គ្រា​ដែល​នាង​ជួយ​ស្រ្ដី​ស្គាល់​ម្នាក់​។
នៅ​លើ Wall របស់​សាសា​ នាង​បាន​បញ្ជាក់​ថា ស្ត្រី​ជា​អ្នក​ស្គាល់​គ្នា​នោះ​​បាន​បដិសេធ​មិន​ទិញ​ផ្ទះ​នោះ​វិញ និង​បាន​ស្នើ​ឲ្យ​នាង​ទៅ​សុំ ​ទោស​ចំពោះ​ម្ចាស់​ផ្ទះ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ដក​លុយ​កក់​មក​វិញ​ក្នុង​ចំនួន​ខាង​លើ។ ប៉ុន្តែ​អតីត​ពិធី​ការិនី​ប្រចាំ CTN រូប​នេះ មិន​បាន​ធ្វើ​តាម​សំណើ​នោះ​ទេ​ដោយ​គិត​ថា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​គេ ហើយ​សុខ​ចិត្ត​ចោល​លុយ​របស់​នាង ​ដែល​បាន​កក់​នោះ​ទទេ។
សាសា និយាយ​ថា៖ “ខ្ញុំ​អស់​សំណើច​ណាស់​ពេល​លឺ​នាង (ស្ត្រី​អ្នក​ស្គាល់​គ្នា) ថា​ ឲ្យ​ខ្ញុំ​ទៅ​សុំទោស​គេ​យក​លុយ​មក​វិញ អស់​ពាក្យ​និយាយ​តែ​ម្ដង អាសូរ​តែ​បាន​លុយ​មួយ​រៀល”។ នាង​បាន​ប្រាប់​ថា ខ្លួន​មិន​បាន​ទទួល​កម្រៃ​ជើង​សារ មួយ​រៀល​ពី​អ្នក​ទិញ​ឡើយ ជា​ការ​ស្គាល់ និង​ជួយ​គ្នា​ប៉ុណ្ណោះ។ ដោយ​ឡែក ប្រាក់​ដែល​បាន​យក​ទៅ​កក់​ភាគី​ម្ចាស់​ផ្ទះ​នោះ​មាន​ចំនួន​ស្មើ​នឹង​៣%​ នៃ​តម្លៃ​សរុប​។
ទន្ទឹម​នឹង​ការ​ចូលរួម​សោក​ស្ដាយ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្នើ​សុំ​ឲ្យ សាសា ទៅ​សុំ​ទោស​ភាគី​ម្ចាស់​ផ្ទះ​ក្រែង​បាន​លុយ​មក​វិញ​ខ្លះ កុំ​ខាត​បង់​ច្រើន​ពេក។ តែ​យ៉ាង​ណា នាង​នៅ​តែ​ឈរ​លើ​ជំហរ​ដដែល​ចំពោះ​សំណើ​ទាំង​នោះ។ នាង​បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖” គ្មាន​ច្បាប់​ណា​គេ​អោយ​វិញ​នោះ​ទេ​សាក​ទៅ​សួរ​ទៅ​មិន​ស្រួល​គេ​សើច​ទៀត”។
ទោះ​យ៉ាង​ណា​ទាំង​នេះ ជា​ការ​លើក​ឡើង​របស់ សាសា ទៅ ​កាន់​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ ហើយ​ចាត់​ទុក​ជា​រឿង​ស៊យ​របស់​នាង​នៅ​ក្នុង​ឆ្នាំ​នេះ។ យ៉ាង​ណា Sabay មិន​អាច​ទទួល​ការ​បញ្ជាក់​បន្ថែម​ពី​ចំណាត់​ការ​ជា​បន្ត​របស់​នាង​ឡើយ ខណៈ​ការ​ផ្ញើ​សារ​អេឡិចត្រូនិក​ទៅ​កាន់​រូប​នាង​តែ​នាង​មិន​បាន​ឆ្លើយតប​វិញ ​ទេ​៕
រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សម្បុរ​ស្រអែម​និយម​ភាព​ សិច​ស៊ី​និង​បង្ហាញ​ដើមទ្រូង ដ៏​ស្រស់ស្អាត កញ្ញា ស៊ឹម ថៃ​ណា នៅតែ​បន្ត​ស្ងាត់​ដោយ​មិនឃើញ​លេច​តាម​កញ្ចក់​ទូរទស្សន៍ និង ស្តារ​កេរ្តិ៍ឈ្មោះ​ក៏ដូចជា​ប្រជាប្រិយភាព​ឡើងវិញ​សោះ ។​ ​
អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម M កញ្ញា ស៊ឹម ថៃ​ណា ហាក់ដូចជា មិនសូវ​ស្តាយស្រណោះ​នឹង​កេរ្តិ៍ឈ្មោះ ដែល​នាង​បាន​ខិតខំ​សាង​ក្នុង​វិថី​សិល្បៈ​មក​ជាង​១០ ឆ្នាំ ។ ព្រោះតែ​មួយរយៈ​មកនេះ​ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា នាង​ស្ទើរតែ​បោះបង់ចោល ទាំងស្រុង​ចំពោះ​ការសម្តែង និង​ការ​ច្រៀង​នៅក្នុង​ស្រុក ដោយ​ជំនួស​នូវ​ការ​ចេញទៅ ច្រៀង និង​សម្តែង​នៅឯ​ក្រៅ​ស្រុក​វិញ ។​ ​
ការបាត់​វត្តមាន​ក្នុងការ​បង្ហាញមុខ​តាមរយៈ​វិស័យ​សិល្បៈ របស់ កញ្ញា ស៊ឹម ថៃ​ណា បានធ្វើឱ្យ​ទស្សនិកជន​ស្ទើរតែ​ភ្លេចមុខ​នាង​ទៅហើយ ។ ព្រោះ​គេ​គិតថា ស៊ឹម ថៃ​ណា អាច​ដើរចេញ​ដោយ​ការបោះបង់​ពី​ការងារ​សិល្បៈ​នេះ ខណៈ​មុននេះ​មាន​ព័ត៌មាន​ថា នាង បានប្រកាស​ផ្អាក​ពី​សិល្បៈ​មួយរយៈ​ធំ​សិន​នោះ ។ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​មាន​ដំណឹង​មក​ថា កញ្ញា ស៊ឹម ថៃ​ណា មាន​គម្រោង​វិល​ចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី​ឡើងវិញ បន្ទាប់ពី​នាង បាន​អវត្តមាន​ជា​យូរ​មក​នោះ ។​
​ប្រភពព័ត៌មាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​និយាយថា បច្ចុប្បន្ន ស៊ឹម ថៃ​ណា កំពុងតែ​ត្រៀម​បង្ហាញខ្លួន​ជាថ្មី​ឡើងវិញ នៅក្នុង​ថ្នាល​វិថី​សិល្បៈ​តាមរយៈ ការសម្តែង និង​ច្រៀង ដើម្បី​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់ និង​តែង គាំទ្រ​ដល់​រូបនាង​ពីមុនៗ​មក ។​ ​ទោះបីជា​យ៉ាងណាក្តី​ប្រភព​ខាងលើ​មិន​បានដឹង​ច្បាស់​ទេ​ថា ស៊ឹម ថៃ​ណា នឹង​វិញ ចូល​សិល្បៈ​វិញ នៅពេលណា​ឱ្យ​ប្រាកដ​នោះទេ​។ ប៉ុន្តែ​ប្រហែល​មិនយូរ​នោះទេ ព្រោះ​គេ​ដឹងថា នាង​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ចំពោះ​ការចូល បង្ហាញខ្លួន ក្នុង​សិល្បៈ​នេះ ។
ប្រសិនបើ នាង​នៅតែ​អូសបន្លាយ​បណ្តែត​ប​ណ្តោ​ពេល វេលា​មិន​ព្រម ចេញ​បង្ហាញមុខ​ឱ្យ​ទស្សនិកជន​បានឃើញ​ញឹកញាប់​នោះទេ នាង​អាច និង​ប្រឈម​ជាមួយនឹង​ការបាត់បង់​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព ដែល​នាង​ធ្លាប់​សន្សំ ឡើង​ជាង​១០​ឆ្នាំ​មកហើយ​នោះ​ជាក់​ជាមិនខាន ៕ ​
ប្រភពពី​Technology 2day
ភ្នំពេញៈ ទន្ទឹម​នឹង​ទីផ្សារ​សិល្បៈ​សម្តែង​ស្ងប់ស្ងាត់​ដូច​ចោរ​ លួច​សេះ និង​លេច​តែ​ពាក្យ​ដើរ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​នេះ​ក្នុង​ស្រុក​និង ​អ្នក​នោះ​នៅ​ក្រៅ​ស្រុក​នោះ តារាសម្តែង​ដែល​ជាប់​ឈ្មោះ តួឯក​កាកី និង​ចូលចិត្ត​សម្ញែង​ដើមទ្រូង​សិចស៊ី​បែប​យេ​ៗ​នាង សាន សុម៉ាលី ត្រូវ​បាន​បុរស​ម្នាក់​ជេរ​ប្រមាថ​និង​បន្ទាបបន្ថោក​នាង​យ៉ាង​កប់​ៗ​មាត់​ ដោយ​ថា នាង​ស្អាត​តែ​អត់​តម្លៃ យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ​និង​ហ៊ឺហា​តាម​ ផ្លូវកាត់​។
ប្រតិកម្ម​តបត​នឹង​ការ​បន្ទាបបន្ថោក​នាង​នៅ​ក្នុង​ជំហរ​ជា​អ្នក​សិល្បៈ​ ពី​បុរស​ម្នាក់​នោះ បាន​ធ្វើ​ឲ្យ​តារាស្រី​សិចស៊ី គ្រង​រឿង​អាស្រូវ​ស្នេហ៍​ច្រើន​គួរសម​ក្នុង​ជីវិត​សិល្បៈ​ចូល​១០​ឆ្នាំ​មក​ នេះ​នាង​សាន សុម៉ាលី បាន​ផ្ទុះ​កំហឹង​ភ្លាម​ៗ​តប​មិន​សំចៃ​មាត់​ឡើយ​ហើយ​នាង​ក៏​បាន​សរសេរ​ជា​ ភាសា​ខ្មែរ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebook របស់​នាង​ជាមួយ​ពាក្យ​សម្តី​វាយបក​ធ្ងន់​ៗ​អម​ជាមួយ​សំណួរ​ជ្រៅ​ៗ​សួរ​ទៅ​ បុរស​ម្នាក់​នោះ​វិញ​ផង​ដែរ ។
ទោះ​យ៉ាង​ណា​បុរស​ម្នាក់​នោះ​ហាក់​ទាល់​វាចា មិន​មាន​ការ​តបត ឬ​បកស្រាយ​សុំទោស​នាង​សូម្បី​មួយ​ម៉ាត់​នោះ​ទេ ក្រៅ​ពី​លឹបក្បាល​ដូច​សត្វ​អណ្តើត​នោះ។​នាង​សាន សុម៉ាលី បាន​សរសេរ​ថា​៖​«សួរ​ថា​បុរស​ម្នាក់​នេះ​មាន​សិទ្ធិ​អី​មក​និយាយ​គេ​ចឹង គេ​ជា​អ្នក​សិល្បៈ​មែន តែ​ខ្ញុំ​មិន​មែន​មនុស្ស​អ៊ីចឹង​ទេ អ្នក​ឯង​គ្មាន​សិទ្ធិ​អី​មក​និយាយ​អ្នក​សិល្បៈ​អ៊ីចឹង​ទេ?​អ្នក​ឯង​មិន​ ចូលចិត្ត​គេ​កុំ​ថា​ឲ្យ​រូប​គេ​?
ខ្ញុំ​មិន​ដែល​ស្គាល់​មនុស្ស​ដូច​អ្នក​ឯង​មនុស្ស​ឈ្លើយ​សង្គម​មិន​ឲ្យ​ តម្លៃ​មនុស្ស​…ឈប់​មក​និយាយ​អ៊ីចឹង​ទៀត…» ។ ក្នុង​ការ​លើក​ឡើង​របស់​នាង សាន​សុម៉ាលី​នោះ​នាង​បញ្ជាក់​ថា នាង​ជា​អ្នក​សិល្បៈ​គឺ​ធ្វើ​ការងារ​សិល្បៈ​មិនមែន​យក​សិល្បៈ​ដើម្បី​រក​ស៊ី​ ផ្លូវ​ផ្សេង​ទេ​»។
មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាន សុម៉ាលី​ប្រើ​ពាក្យ​សម្តី​បែប​នេះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ​នេះ ដោយសារ​តែ​បុរស​ម្នាក់​នោះ​បាន​ជេរប្រទេច​នាង​ដោយ​សម្តី​មិន​សមរម្យ​មក​លើ​ មនុស្ស​ស្រី​ជាន់​ឈ្លី​កិត្តិយស​គេ​ដោយ​វាយតម្លៃ​ថា​អ្នក​សិល្បៈ​មិន​ល្អ​ថា ​គេ​អាក្រក់​គ្រប់​បែប​យ៉ាង​។ បើ​ឃើញ​គេ​មាន​អ្វី​ដែល​ល្អ​តែងតែ​លើក​ថា គេ​បាន​មក​តាម​ផ្លូវកាត់។
ជាមួយ​ហេតុផល​បែប​នោះ នាង​បាន​បញ្ជាក់​ថា​៖​«នេះ​សួរ​ថា​មនុស្ស​ម្នាក់​នេះ​គាត់​មក​និយាយ​អ៊ីចឹង​ ដាក់​ខ្ញុំ​ហើយ មិន​ឲ្យ​ខ្ញុំ​ខឹង​ទេ​អី​? ខ្ញុំ​មាន​គ្រួសារ​ផ្តល់​ការ​ស្រឡាញ់​មក​ខ្ញុំ​តែ​ម្នាក់​នេះ​មាន​សិទ្ធិ​អី ​មក​និយាយ​មើល​ងាយ​ខ្ញុំ​?»។
ក្នុង​ពាក្យពេចន៍​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សោកសៅ តូចចិត្ត​នោះ​សុម៉ាលី​នាង​បាន​លើក​ឡើង​ថា​៖​«​ខ្ញុំ​និយាយ​ដើម្បី​កុំ​ឲ្យ​ មនុស្ស​នេះ​ចេះ​តែ​និយាយ​មិន​ល្អ​ពី​អ្នក​សិល្បៈ​ទៀត​ហើយ​សុំ​ម្យ៉ាង​ចុះ​បើ ​ចង់​រក​រឿង​ខ្ញុំ ខ្ញុំ​អត់​មាន​ពេល​អត់​ប្រយោជន៍​ជាមួយ​អ្នក​ទេ​សូម​មិត្ត​ទាំងអស់​មើល​គាត់​ និយាយ​អ៊ីចឹង​សម​ទេ​?​»។
នាង​បាន​បញ្ជាក់​ថា​៖​«ខ្ញុំ​អត់​ស្គាល់​គាត់​ទេ​មក​និយាយ​អ៊ីចឹង​ហើយ​ ផុស​រូប​ខ្ញុំ​ទៀត​អ្នក​ឯង​ស្អប់​ខ្ញុំ​ម្នាក់​មាន​មនុស្ស​ដែល​ស្រឡាញ់ និង​ទទួល​ការ​រាប់អាន​ជាមួយ​ខ្ញុំ​ជាច្រើន​ទៀត»។
យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង​និង​ការ​តបត​ជាមួយ​ពាក្យ​សម្តី​ធ្ងន់​ទៅ​បុរស​ម្នាក់​នោះ ត្រូវ​បាន​តារាសម្តែង​យេ​ៗ​រូប​នេះ ឲ្យ​ដឹង​ថា​៖​«ខ្ញុំ​ចង់​ឲ្យ​មិត្ត​ដឹង​ថា​ខ្ញុំ​មិន​បាន​រក​រឿង​គាត់​ទេ​? គាត់​គួរ​ណាស់​ឈប់​មក​និយាយ​អ៊ីចឹង​ទៀត​»។
សាន សុម៉ាលី ក៏​បាន​សួរ​ទៅ​បុរស​ដែល​ថា នាង​យក​សិល្បៈ​គ្រាន់​ជា​ឈ្នាន់​ថា​៖​«អ្នក​មាន​តម្លៃ​ដូច​រូប​អ្នក​និង​សួរ ​ថា​បាន​ធ្វើអី្វ​មួយ​ជួយ​សង្គម​ជាតិ​ឬ​នៅ​? មុន​នឹង​ថា​គេ​តើ​ល្អ​គ្រប់គ្រាន់​ទេ​មុន​នឹង​ថា​ឲ្យ​អ្នក​ដទៃ​? អ៊ីចឹង​បាន​គេ​និយាយ​ថា​ខ្លួនឯង​ជា​ជាតិ​ខែ្មរ​ប៉ុនែ្ត​អត់​ការងារ​ធ្វើ​ មាត់​រមាស់​អត់​មាន​អី​ស៊ី​ដើរ​និយាយ​ដើម​ជាតិ​ខ្មែរ​ខ្លួន​ឯង​សួរ​ថា​អ្នក​ ធ្វើ​នេះ​មាន​ន័យ​ដូចមេ្តច​?»៕
ភ្នំពេញ : ក្រៅ​ពី​ល្បី​ខាង​ប្រើប្រាស់​សម្ភារ​ផ្ទាល់​ខ្លួន​ដែល​ មាន​តម្លៃ​ខ្ពស់​ៗ ដូច​តារា​ហូលីវូដ​នោះ​តារាសម្តែង​សិចស៊ី​កូនកាត់​បីសាសន៍​នាង​ព្រីម លីហ្សា ក៏​លេចធ្លោ​ផង​ដែរ​អំពី​មន្តស្នេហ៍​អន្ទង​ចិត្ត​ឲ្យ​បុរស​ៗ​ឈ្លក់វង្វេង​នឹង ​សាច់​ស​ខ្ចី​សិចស៊ី​របស់​នាង​ជាមួយ​គ្នា​នោះ​ខ្លួន​នាង​ផ្ទាល់​ក៏​បាន​ អះអាង​ដែរ​ថា នាង​មាន​បុរស​ៗ​ស្រឡាញ់​នាង​ច្រើន​ៗ​មែនទែន ពិសេស​បុរស​ៗ​នៅ​ក្រៅ​ប្រទេស​។
ក្នុង​វ័យ​២០​ឆ្នាំ​តារាសម្តែង​ស្រី​សិចស៊ី​វ័យក្មេង​សាច់​ស​ដូច​ បណ្តូលចេក​ត្រូវ​បាន​គេ​ដាក់​ងារ​ជា​តារា​ពូកែ​អួត​សម្ភារ​ប្រើប្រាស់​ទំនើប ​ៗ​ដើម្បី​សម្ញែង​ពី​ភាព​ហ៊ឺហា​ស៊ីវិល័យ​តាម​បែប​សម័យ​ទំនើប​ខណៈ​ដែល​តារា​ ស្រី​ឯ​ទៀត​នៅ​មិន​ទាន់​ធ្វើ​បាន​ដូច​នោះ។ កញ្ញា ព្រីម លីហ្សា បាន​ធ្វើ​ឲ្យ​បុរស ជាច្រើន​មាន​ទាំង​អ្នក​រស់នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​តែង​ប្រាថ្នា​ចង់​ បាន​នាង​យក​ទៅ​ឃុំគ្រង​ធ្វើ​ជា​ម្ចាស់​បេះដូង​។
ប៉ុន្តែ​យ៉ាង​ណា មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​មាន​សំណាង​បាន​បេះដូង​តារា​ ក្មេង​ខ្ចី​រូប​នេះ​ជា​កម្មសិទ្ធិ​ដាច់​មុខ​ឡើយ ខណៈ​បាន​ត្រឹម​តែ​ល្បី​ថា​បុរស​ៗ​ទាំងនោះ​ហ៊ាន​ត្រឹម​តែ​ឃ្វាល​តែ​ខាង​ក្រៅ​ របង មិន​ទាន់​ហ៊ាន​នាំ​ចាស់ទុំ​ចូល​ដល់​ក្នុង​ផ្ទះ។​ស្រដៀង​គ្នា​នោះ ក៏​មាន​ប្រភព​ព័ត៌មាន​ដែល​នៅ​ជិតស្និទ្ធ​ជាមួយ​នឹង​តារាសម្តែង​សិចស៊ី នាង​ព្រីម​លីហ្សា​បាន​បង្ហើប​ប្រាប់​ថា​ពេល​នេះ​នាង កំពុង​តែ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​ វ័យល្បាក់​៣០​ឆ្នាំ ខណៈ​ដែល​បុរស​ម្នាក់​នោះ​សម្លឹង​នាង​ក្នុង​គម្រោង​ធ្វើ​ជា​ដៃគូ​ជីវិត​ទៅ​ ថ្ងៃ​អនាគត​ទៀត​ផង។
ប្រភព​ដដែល​នោះ បាន​បញ្ជាក់​ទៀត​ថា​៖ «បុរស​ម្នាក់​នេះ​បាន​តាម​លួច​ស្រឡាញ់​លីហ្សា​ជាង​មួយ​ឆ្នាំ​មក​ហើយ​ហើយ​គេ​ នោះ​ក៏​ចង់​នាំ​ចាស់ទុំ​ចូល​មក​ស្តីដណ្តឹង​នាង​ធ្វើ​ជា​គូគ្រង​ទៅ​ថ្ងៃ​ អនាគត​ដែរ តែ​គ្រាន់​ថា​មិន​ទាន់​មាន​ឱកាស​ដើម្បី​សារភាព​ពី​ការ​ស្រឡាញ់​នេះ​ទៅ​ ប្រាប់​នាង ព្រីម លីហ្សា​ដោយ​ផ្ទាល់​»។
នេះ​មិនមែន​ទើប​តែ​ជា​លើក​ទី​មួយ​ទេ​ដែល​ព្រីម​លីហ្សា​ល្បី​មាន​អ្នក​តាម ​ស្រឡាញ់​និង​ចង់​នាំ​ចាស់ទុំ​ចូល​ស្តី ប៉ុន្តែ​ជា​រឿយ​ៗ​នាង​តែងតែ​ចេញ​មុខ​បដិសេធ​ថា​នាង​មិន​ទាន់​ចង់​គិតគូរ​ពី​ រឿង​នេះ​នៅ​ឡើយ​ទេ ព្រោះ​ចង់​នៅ​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ឲ្យ​បាន​ល្បី​ជាង​នេះ។
លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ នាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «មិន​ទាន់​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​គិត​ពី​រឿង​ហ្នឹង​ទេ​»។
នាង​ថ្លែង​ទៀត​ថា​៖ «រឿង​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ចង់​រៀបការ​ជាមួយ​ខ្ញុំ​នោះ ជា​រឿង​គេ​តែ​ម្នាក់​ឯង​ទេ ចំណែក​ខ្ញុំ​ខ្ញុំ​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ​»។
ជាមួយ​ការ​ប្រកាស​ខ្លួន​មិន​ទាន់​ចង់​រស់នៅ​ក្រោម​កម្មសិទ្ធិ​បេះដូង​ បុរស​ណា​ម្នាក់​នោះ តារា​សម្តែង​ដែល​មាន​ទីផ្សារ​ក្រៅ​ទូលាយ​ជាង​ក្នុង​ស្រុក​រូប​នេះ​ក៏​បាន​ អះអាង​ដែរ​ថា​៖ «មិនមែន​មាន​តែ​បុរស​អាណិកជន​នៅ​អាមេរិក​មួយ​ទេ ដែល​តាម​ស្រឡាញ់​ខ្ញុំ នៅ​មាន​អ្នក​ផ្សេង​ហើយ​ច្រើន​ទៀត។ តែ​ក្នុង​ចំណោម​ពួកគាត់​ទាំងអស់​នោះ ខ្ញុំ​មាន​ត្រឹម​តែ​ការ​រាប់អាន​ទេ តែ​រឿង​ផ្សេង​ជ្រុល​ពី​នេះ​មិន​មាន​ឡើយ​»។
ក្នុង​ពាក្យ​សម្ដី​រៀបរាប់​លាយឡំ​នឹង​សំណើច​កក្អឹក​នោះ នាង​ក៏​បាន​សារភាព​ប្រាប់​ពី​រឿង​កន្លង​ផុត ទៅ​ដែរ​ថា​៖ «កាល​ពី​ពេល​កន្លង​ទៅ​ក៏​មាន​បុរស​អាណិកជន​ខ្មែរ​ម្នាក់​វ័យ​ក្រោម​៣០​ឆ្នាំ ធ្លាប់​បាន​នាំ​ចាស់ទុំ​មក​ស៊ើប​សួរ​ចង់​ចូលស្តី​ដណ្តឹង​ខ្ញុំ​ដែរ តែ​ខ្ញុំបាន​ប្រាប់​ម៉ាក់​ថា ខ្ញុំ​មិន​ទាន់​គិត​ទេ ហើយ​គេ​ក៏​ទៅ​វិញ​»។
នាង​បាន​ប្រាប់​ទៀត​ថា​៖ «បុរស​ម្នាក់​នោះ​មិនមែន​ជា​អាណិកជន​ដែល​ល្បី​ចង់​បាន​ខ្ញុំ​ពេល​នេះ​ទេ»។
ប៉ុន្តែ​នាង​ក៏​បាន​បញ្ជាក់​ដដែល​ទៀត​ថា​៖ «​សព្វថ្ងៃ​បើ​ថា ខ្ញុំ​បង្ហើប​ថា ឲ្យ​ចូល​មក​ដល់​ពេល​ដែល​ខ្ញុំ​គិតគូរ​ពី​រឿង​នេះ នោះ ប្រហែល​ជា​មិន​ខ្វះ​ទេ អ្នក​ចង់​ចូល​មក​នេះ​បើ​តាម​ខ្ញុំ​ខ្លួន​ឯង​ដឹង​»៕
ក្រៅ​ពី​អាជីព​សិល្បៈ​ ជាអ្នក​សម្ដែង ដើរ​បង្ហាញ​ម៉ូដ និង​ពិធី​ការិនី អ្នក ​នាង​ សុជាតា គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​STA​។ នាង​សុជាតា បាន​គ្រប់​គ្រង​ក្រុមហ៊ុន​អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ បន្ទាប់​ពី​នាង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០០៨។
នាង​សុជាតា មាន​ដើម​កំណើត​មក​ពី​ខេត្ត​តាកែវ ហើយ ​បាន​ផ្សងព្រេង​មក​កាន់​ភ្នំពេញ កាល​ពី​អំឡុង​ឆ្នាំ​២០០៣ បាន​ចាប់​យក​មុខរបរ​ជា​អ្នក​សិល្បៈ ​ហើយ​ក៏​បាន​ក្លាយ​ជា​ពិធី​ការិនី តារា​សម្ដែង និង​ដើរ​បង្ហាញ​ម៉ូដ រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ​នេះ។
នៅ​ឆ្នាំ​២០០៨​ នាង​បាន​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ទេសចរណ៍​ STA ហើយ​អាច​ថា នេះ​ជា​ជំហាន​ជោគជ័យ​ដ៏​ធំ​​ក្នុង​ជីវិត​របស់​​នាង​ផង​ដែរ​។ ការ​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ បាន​ក្លាយ​ទៅ​ជា​ចម្ងល់​ផងដែរ សម្រាប់​អ្នក​គាំទ្រ​សុជាតា ដោយ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​នាង​បាន​ប្រាក់​ពីណា​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ​​ឡើង​?
នៅ​ថ្ងៃនេះ អ្នកនាង​ ឈិត សុជាតា បាន ​ស្ម័គ្រចិត្ត​​ផ្ដល់​កិច្ច សម្ភាសន៍​ជាមួយ​Sabay ដើម្បី​ស្រាយ​ចម្ងល់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ភាព​ជា​អ្នក​ដឹកនាំ​ និង​ការ​បើក​ក្រុមហ៊ុន​​ទេសចរណ៍ ​STA ​​របស់​នាង។ ខាងក្រោម​នេះ​ គឺ​ជា​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​រវាងSabay និង​​នាង​សុជាតា៖
Sabay៖     អ្នក​នាង​សុជាតា ដែល​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០០៨​ តើ​នេះ​​ជាដើម​ចម ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ​ឡើង​មែនទេ?
សុជាតា៖ ចាស៎! មែនហើយ ទី០១​ត្រូវ​ជំនាញ​ដែល​ខ្ញុំ​សិក្សា​ផង និង​ទី​២ សាច់ញាតិ​ក៏​មាន​ជំនាញ​ផ្នែក​ទេសចរណ៍​នេះ​យូរ​ឆ្នាំ​មក​ហើយ​ដែរ​ ដោយ​ពួកគាត់​ ធ្លាប់​បាន​​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ទេសចរណ៍​ធំ​ៗ​ជាច្រើន​​។ ជាពិសេស​ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​។
Sabay៖ ដើម​ឡើយ​អ្នកនាង​ គឺ​ជា​កសិករ​មួយ​រូប​ ដែល​មាន​បងប្អូន​៦នាក់ ប្រុស២ និង​ស្រី​៤ ប្រភព​មក​ពី​ខេត្ត​តាកែវ និង​មាន​ស្ថានភាព​​គ្រួសារ​មធ្យម​ទេ តើ​កញ្ញា​មាន​ប្រាក់​មក​ពីណា បើក​ក្រុមហ៊ុន?
សុជាតា៖ ជា​ការពិត​ណាស់​ គ្រួសារ​ ខ្ញុំ​មធ្យម​ គឺ​មិន​មាន​លទ្ធភាព​ឯណា ​នឹង​បើក​ក្រុមហ៊ុន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ក្នុង​អំឡុង​​ឆ្នាំ​២០០៨​ គឺ​ជា​ពេល​ស្ថានភាព​ដី​ធ្លី​ឡើង​ថ្លៃ​យ៉ាង​គំហុក ដូច្នេះ​ម្ដាយ​ខ្ញុំ​បាន​លក់​ដី​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប​ ដោយ​នេះ​ហើយ​ គឺ​ជា​ដើម​ទុន​សម្រាប់​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ​ឡើង ដោយ​មិន​មាន​នរណា​នៅ​ពី​ក្រោយ​ខ្នង​ ក្រៅពី​ម្ដាយ​ខ្ញុំ​ទេ។
ប៉ុន្តែ​ប្រសិន​បើ​សួរ​ពី​រឿង​ទុន​ប៉ុន្មាន​គឺ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​អាច​និយាយ​បាន​ថា ការ​បើក​ក្រុមហ៊ុន​ទេសចរណ៍​គឺ​ចាំ​បាច់​មាន​ដើម​ទុន​ច្រើន​ ជាពិសេស​ត្រូវ​មាន​ប្រាក់​តម្កល់​ ព្រោះ​ថា ក្រុមហ៊ុន​ទេសចរណ៍​ត្រូវ​មាន​ដៃ​គូរ​នៅ​ក្រៅ​ប្រទេស​ច្រើន​ ដើម្បី​ឲ្យ​គេ​ជឿជាក់​។

៖        ការ​បើក​ក្រុមហ៊ុន​ដំបូង តើអ្នកនាង ជួប​ការ​លំបាក​ទេ​?

សុជាតាៈ លំបាក​ណាស់​បង​! ថ្វី​ត្បិត​ខ្ញុំ​រៀន​ចប់​ផ្នែក​ទេសចរណ៍​មែន​ក្ដី ប៉ុន្តែ​គ្មាន​បទ​ពិសោធន៍​អ្វី​ទាំង​អស់​ ដូច្នេះ​បាន​សាច់​ញាតិ​ទេ គាត់​មាន​បទ​ពិសោធន៍​គ្រប់​គ្រង​រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ​​នេះ​។ មួយ​ទៀត​ឆ្នាំ​ទី១ និង​ទី​២ ក្រុម​ហ៊ុន​គ្មាន​ប្រាក់​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ខាត។ ប៉ុន្តែ​ចូល​ឆ្នាំ​ទី​៣​មក​ដល់​ពេល​នេះ គឺ​អាច​និយាយ​បាន​ថា ជោគជ័យ​ហើយ​។
Sabay៖        តើ​មាន​ភាព​ខុស​គ្នា​ដូចម្ដេច​​រវាង​អាជីព​អ្នក​សិល្បៈ និង​ធ្វើ​ជា​ថៅកែ​ក្រុមហ៊ុន​នោះ?

សុជាតា៖ ខុស​គ្នា​ឆ្ងាយ​ណាស់​បង! មួយ​ធ្វើ​ការ​ឲ្យ​គេ មួយ​ទៀត​ គឺ​ជា​អ្នក​រកស៊ី​ខ្លួន​ឯង​។ ការ​គ្រប់គ្រង​ក្រុមហ៊ុន​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​ជាប់​ជានិច្ច ​នៅ​ក្នុង​ការ​គ្រប់គ្រង​ការងារ ​ប្រជុំ​ក៏​ច្រើន​ និង​ត្រូវ​ស្វែង​រក​គំនិត​ថ្មីៗ និង​​បង្កើត​ទំនាក់ទំនង​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទៀត​ផង។ ដោយ​ឡែក​ការងារ​សិល្បៈ​មិន​បាន​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ការ​គិត​នោះទេ គឺ​ធ្វើ​ទៅ​តាម​គេ​រហូត​ហ្នឹង អ្នក​ដឹក​នាំ​ប្រាប់​ថា​ម៉េច គឺ​យើង​ធ្វើ​បែប​នោះ​។

​Sabay៖        ដើម្បី​គ្រប់​គ្រង​ក្រុមហ៊ុន​មួយ​ជោគជ័យ​​តើ​អ្នកនាង​​ត្រូវ​មាន​យុទ្ធសាស្ត្រ​ដូចម្ដេច​ដែរ​?

សុជាតា៖ ការ​អនុវត្ត​កន្លង​មក​ គឺ​ខ្ញុំ​យក​គោលការណ៍​ សុជីវធម៌ សច្ចធម៌​ ជាមួយ​អតិថិជន​ជា​ចំណុច​មូលដ្ឋាន​ នៃ​ការ​គ្រប់គ្រង​​។ ទន្ទឹម​នឹង​គ្នា​នេះ គុណភាព​ការងារ​​ ត្រូវ​ដើរ​ទន្ទឹម​នឹង​តម្លៃ​​ និង​រើស​បុគ្គលិក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​មក​ធ្វើការ គឺ​ងាយ​នៅ​ក្នុង​ការ​ពន្យល់​អតិថិជន​។
ការ​ផ្សព្វផ្សាយ​ និង​ការ​ទំនាក់ទំនង​ គឺ​ជា​ចំណុច​ពិសេស​នៅ​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​ ព្រោះ​ថា បើក​ក្រុមហ៊ុន​ទេសចរណ៍​ គឺ​ត្រូវ​មាន​បណ្ដាញ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ ដឹកនាំ​​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​តំបន់​កម្សាន្ត​ទាំង​នោះ។

៖        សំណួរ​មួយ​ដែល​​ខ្ញុំ​មិន​អាច​អត់​សួរ​បាន​នោះ​គឺ​ថា សិល្បៈ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​ពាក្យ​ចចាមអារ៉ាម តើ​បញ្ហា​ទាំង​អស់​នេះ ធ្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ជា​អ្នក​ដឹក​នាំ​ទេ?
សុជាតា៖ ខ្ញុំ​ថា​មាន​បង! រឿង​សង្គម​សិល្បៈ​ ជាពិសេស​រឿង​អ្នក​កាសែត​ចុះ​ផ្សាយ​រឿង​ស្នេហា​អីហ្នឹង!​ ដែល​មិន​មែន​ជា​ការពិត​ផងនោះ ត្រូវ​បាន​​មិត្តភ័ក្ដិ​ ឬ អតិថិជន​ ដែល​មិន​ស្គាល់​ខ្ញុំ​ច្បាស់​ ពេល​ជួប​ខ្ញុំ​តែងតែ​សួរ​ពីរឿង​នេះ។ ប៉ុន្តែ​បុគ្គលិក​មិន​អី​នោះទេ គឺ​ពួកគាត់​ ដឹង​រឿង​ខ្ញុំ​ច្បាស់​ ដូច្នេះ​គ្មាន​ចម្ងល់​ណាមួយ​កើត​ឡើង​នោះទេ មក​លើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្ញុំ​។ ផ្ទុយ​ទៅ​វិញ​សិល្បៈ​ក៏​អាច​ថា មាន​ទាំង​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​ គឺ​វិជ្ជមាន​នោះ សិល្បៈ​ក៏​ជា​ផ្នែក​មួយ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ទេសចរណ៍​របស់​ខ្ញុំ​ដែរ​។

Sabay៖        នៅ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ តើ​សុជាតា ប្រកាន់​យក​គំនិត​អ្វី​ជា​ធំ​?

សុជាតា៖ ខ្ញុំ​តែងតែ​ប្រកាន់​យក​​គំនិត​មួយ​ជា​ធំ​នោះ​ គឺ ធ្វើ​ការ​​កាន់​តែ​ច្រើន​ ខ្ញុំ​នឹង​ទទួល​បាន​ច្រើន។ ខ្ញុំ​យល់​ថា ការ​ឧស្សាហ៍​ព្យាយាម គឺជា​ចំណុច​សំខាន់​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ ជាពិសេស​នៅ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ។
Sabay៖        ជាចុងក្រោយ តើ​អ្នក​នាង​មាន​គោលដៅ​អនាគត​ និង​គម្រោង​ការ​ជួយ​ស្ត្រី​នានា​ ដែល​ចង់​អភិវឌ្ឍន៍​នោះ​ទេ?​
សុជាតា៖ ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្ញុំ។ ការ​បើក​ក្រុមហ៊ុន​នេះ​ក៏​អាច​ថា ជា​ផ្នែក​មួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ហើយ​ស្ត្រី​ដែល​មាន​សមត្ថភាព គឺ​ក្រុមហ៊ុន​នឹង​ទទួល​ឲ្យ​ធ្វើ​ការ​ភ្លាម។ ប្រសិន​បើ​និយាយ​ពី​សិល្បៈ​វិញ​ ក្នុង​នាម​ខ្ញុំ​ជា​ស្ត្រី ហើយ​ជា​អ្នក​សិល្បៈ ខ្ញុំ​នឹង​ព្យាយាម​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ ទៅ​កាន់​សាធារណជន ជាពិសេស​ជន​បរទេស
នៅ​ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព អ្នក​នាង​សុជាតា​ កំពុង​បំពេញ​ការងារ​នៅ​ ក្រុមហ៊ុន​ទេសចរណ៍ STA ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ១៤០​ Eo, ផ្លូវ​លេខ​១២៨ កម្ពុជា​ក្រោម​ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ៕​
Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -