Posted by : Unknown วันอาทิตย์ที่ 7 กรกฎาคม พ.ศ. 2556

ភ្នំពេញៈ ទន្ទឹម​នឹង​ទីផ្សារ​សិល្បៈ​សម្តែង​ស្ងប់ស្ងាត់​ដូច​ចោរ​ លួច​សេះ និង​លេច​តែ​ពាក្យ​ដើរ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​នេះ​ក្នុង​ស្រុក​និង ​អ្នក​នោះ​នៅ​ក្រៅ​ស្រុក​នោះ តារាសម្តែង​ដែល​ជាប់​ឈ្មោះ តួឯក​កាកី និង​ចូលចិត្ត​សម្ញែង​ដើមទ្រូង​សិចស៊ី​បែប​យេ​ៗ​នាង សាន សុម៉ាលី ត្រូវ​បាន​បុរស​ម្នាក់​ជេរ​ប្រមាថ​និង​បន្ទាបបន្ថោក​នាង​យ៉ាង​កប់​ៗ​មាត់​ ដោយ​ថា នាង​ស្អាត​តែ​អត់​តម្លៃ យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ​និង​ហ៊ឺហា​តាម​ ផ្លូវកាត់​។
ប្រតិកម្ម​តបត​នឹង​ការ​បន្ទាបបន្ថោក​នាង​នៅ​ក្នុង​ជំហរ​ជា​អ្នក​សិល្បៈ​ ពី​បុរស​ម្នាក់​នោះ បាន​ធ្វើ​ឲ្យ​តារាស្រី​សិចស៊ី គ្រង​រឿង​អាស្រូវ​ស្នេហ៍​ច្រើន​គួរសម​ក្នុង​ជីវិត​សិល្បៈ​ចូល​១០​ឆ្នាំ​មក​ នេះ​នាង​សាន សុម៉ាលី បាន​ផ្ទុះ​កំហឹង​ភ្លាម​ៗ​តប​មិន​សំចៃ​មាត់​ឡើយ​ហើយ​នាង​ក៏​បាន​សរសេរ​ជា​ ភាសា​ខ្មែរ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebook របស់​នាង​ជាមួយ​ពាក្យ​សម្តី​វាយបក​ធ្ងន់​ៗ​អម​ជាមួយ​សំណួរ​ជ្រៅ​ៗ​សួរ​ទៅ​ បុរស​ម្នាក់​នោះ​វិញ​ផង​ដែរ ។
ទោះ​យ៉ាង​ណា​បុរស​ម្នាក់​នោះ​ហាក់​ទាល់​វាចា មិន​មាន​ការ​តបត ឬ​បកស្រាយ​សុំទោស​នាង​សូម្បី​មួយ​ម៉ាត់​នោះ​ទេ ក្រៅ​ពី​លឹបក្បាល​ដូច​សត្វ​អណ្តើត​នោះ។​នាង​សាន សុម៉ាលី បាន​សរសេរ​ថា​៖​«សួរ​ថា​បុរស​ម្នាក់​នេះ​មាន​សិទ្ធិ​អី​មក​និយាយ​គេ​ចឹង គេ​ជា​អ្នក​សិល្បៈ​មែន តែ​ខ្ញុំ​មិន​មែន​មនុស្ស​អ៊ីចឹង​ទេ អ្នក​ឯង​គ្មាន​សិទ្ធិ​អី​មក​និយាយ​អ្នក​សិល្បៈ​អ៊ីចឹង​ទេ?​អ្នក​ឯង​មិន​ ចូលចិត្ត​គេ​កុំ​ថា​ឲ្យ​រូប​គេ​?
ខ្ញុំ​មិន​ដែល​ស្គាល់​មនុស្ស​ដូច​អ្នក​ឯង​មនុស្ស​ឈ្លើយ​សង្គម​មិន​ឲ្យ​ តម្លៃ​មនុស្ស​…ឈប់​មក​និយាយ​អ៊ីចឹង​ទៀត…» ។ ក្នុង​ការ​លើក​ឡើង​របស់​នាង សាន​សុម៉ាលី​នោះ​នាង​បញ្ជាក់​ថា នាង​ជា​អ្នក​សិល្បៈ​គឺ​ធ្វើ​ការងារ​សិល្បៈ​មិនមែន​យក​សិល្បៈ​ដើម្បី​រក​ស៊ី​ ផ្លូវ​ផ្សេង​ទេ​»។
មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាន សុម៉ាលី​ប្រើ​ពាក្យ​សម្តី​បែប​នេះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ​នេះ ដោយសារ​តែ​បុរស​ម្នាក់​នោះ​បាន​ជេរប្រទេច​នាង​ដោយ​សម្តី​មិន​សមរម្យ​មក​លើ​ មនុស្ស​ស្រី​ជាន់​ឈ្លី​កិត្តិយស​គេ​ដោយ​វាយតម្លៃ​ថា​អ្នក​សិល្បៈ​មិន​ល្អ​ថា ​គេ​អាក្រក់​គ្រប់​បែប​យ៉ាង​។ បើ​ឃើញ​គេ​មាន​អ្វី​ដែល​ល្អ​តែងតែ​លើក​ថា គេ​បាន​មក​តាម​ផ្លូវកាត់។
ជាមួយ​ហេតុផល​បែប​នោះ នាង​បាន​បញ្ជាក់​ថា​៖​«នេះ​សួរ​ថា​មនុស្ស​ម្នាក់​នេះ​គាត់​មក​និយាយ​អ៊ីចឹង​ ដាក់​ខ្ញុំ​ហើយ មិន​ឲ្យ​ខ្ញុំ​ខឹង​ទេ​អី​? ខ្ញុំ​មាន​គ្រួសារ​ផ្តល់​ការ​ស្រឡាញ់​មក​ខ្ញុំ​តែ​ម្នាក់​នេះ​មាន​សិទ្ធិ​អី ​មក​និយាយ​មើល​ងាយ​ខ្ញុំ​?»។
ក្នុង​ពាក្យពេចន៍​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សោកសៅ តូចចិត្ត​នោះ​សុម៉ាលី​នាង​បាន​លើក​ឡើង​ថា​៖​«​ខ្ញុំ​និយាយ​ដើម្បី​កុំ​ឲ្យ​ មនុស្ស​នេះ​ចេះ​តែ​និយាយ​មិន​ល្អ​ពី​អ្នក​សិល្បៈ​ទៀត​ហើយ​សុំ​ម្យ៉ាង​ចុះ​បើ ​ចង់​រក​រឿង​ខ្ញុំ ខ្ញុំ​អត់​មាន​ពេល​អត់​ប្រយោជន៍​ជាមួយ​អ្នក​ទេ​សូម​មិត្ត​ទាំងអស់​មើល​គាត់​ និយាយ​អ៊ីចឹង​សម​ទេ​?​»។
នាង​បាន​បញ្ជាក់​ថា​៖​«ខ្ញុំ​អត់​ស្គាល់​គាត់​ទេ​មក​និយាយ​អ៊ីចឹង​ហើយ​ ផុស​រូប​ខ្ញុំ​ទៀត​អ្នក​ឯង​ស្អប់​ខ្ញុំ​ម្នាក់​មាន​មនុស្ស​ដែល​ស្រឡាញ់ និង​ទទួល​ការ​រាប់អាន​ជាមួយ​ខ្ញុំ​ជាច្រើន​ទៀត»។
យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង​និង​ការ​តបត​ជាមួយ​ពាក្យ​សម្តី​ធ្ងន់​ទៅ​បុរស​ម្នាក់​នោះ ត្រូវ​បាន​តារាសម្តែង​យេ​ៗ​រូប​នេះ ឲ្យ​ដឹង​ថា​៖​«ខ្ញុំ​ចង់​ឲ្យ​មិត្ត​ដឹង​ថា​ខ្ញុំ​មិន​បាន​រក​រឿង​គាត់​ទេ​? គាត់​គួរ​ណាស់​ឈប់​មក​និយាយ​អ៊ីចឹង​ទៀត​»។
សាន សុម៉ាលី ក៏​បាន​សួរ​ទៅ​បុរស​ដែល​ថា នាង​យក​សិល្បៈ​គ្រាន់​ជា​ឈ្នាន់​ថា​៖​«អ្នក​មាន​តម្លៃ​ដូច​រូប​អ្នក​និង​សួរ ​ថា​បាន​ធ្វើអី្វ​មួយ​ជួយ​សង្គម​ជាតិ​ឬ​នៅ​? មុន​នឹង​ថា​គេ​តើ​ល្អ​គ្រប់គ្រាន់​ទេ​មុន​នឹង​ថា​ឲ្យ​អ្នក​ដទៃ​? អ៊ីចឹង​បាន​គេ​និយាយ​ថា​ខ្លួនឯង​ជា​ជាតិ​ខែ្មរ​ប៉ុនែ្ត​អត់​ការងារ​ធ្វើ​ មាត់​រមាស់​អត់​មាន​អី​ស៊ី​ដើរ​និយាយ​ដើម​ជាតិ​ខ្មែរ​ខ្លួន​ឯង​សួរ​ថា​អ្នក​ ធ្វើ​នេះ​មាន​ន័យ​ដូចមេ្តច​?»៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -