Posted by : Unknown วันอาทิตย์ที่ 7 กรกฎาคม พ.ศ. 2556

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សម្បុរ​ស្រអែម​និយម​ភាព​ សិច​ស៊ី​និង​បង្ហាញ​ដើមទ្រូង ដ៏​ស្រស់ស្អាត កញ្ញា ស៊ឹម ថៃ​ណា នៅតែ​បន្ត​ស្ងាត់​ដោយ​មិនឃើញ​លេច​តាម​កញ្ចក់​ទូរទស្សន៍ និង ស្តារ​កេរ្តិ៍ឈ្មោះ​ក៏ដូចជា​ប្រជាប្រិយភាព​ឡើងវិញ​សោះ ។​ ​
អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម M កញ្ញា ស៊ឹម ថៃ​ណា ហាក់ដូចជា មិនសូវ​ស្តាយស្រណោះ​នឹង​កេរ្តិ៍ឈ្មោះ ដែល​នាង​បាន​ខិតខំ​សាង​ក្នុង​វិថី​សិល្បៈ​មក​ជាង​១០ ឆ្នាំ ។ ព្រោះតែ​មួយរយៈ​មកនេះ​ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា នាង​ស្ទើរតែ​បោះបង់ចោល ទាំងស្រុង​ចំពោះ​ការសម្តែង និង​ការ​ច្រៀង​នៅក្នុង​ស្រុក ដោយ​ជំនួស​នូវ​ការ​ចេញទៅ ច្រៀង និង​សម្តែង​នៅឯ​ក្រៅ​ស្រុក​វិញ ។​ ​
ការបាត់​វត្តមាន​ក្នុងការ​បង្ហាញមុខ​តាមរយៈ​វិស័យ​សិល្បៈ របស់ កញ្ញា ស៊ឹម ថៃ​ណា បានធ្វើឱ្យ​ទស្សនិកជន​ស្ទើរតែ​ភ្លេចមុខ​នាង​ទៅហើយ ។ ព្រោះ​គេ​គិតថា ស៊ឹម ថៃ​ណា អាច​ដើរចេញ​ដោយ​ការបោះបង់​ពី​ការងារ​សិល្បៈ​នេះ ខណៈ​មុននេះ​មាន​ព័ត៌មាន​ថា នាង បានប្រកាស​ផ្អាក​ពី​សិល្បៈ​មួយរយៈ​ធំ​សិន​នោះ ។ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​មាន​ដំណឹង​មក​ថា កញ្ញា ស៊ឹម ថៃ​ណា មាន​គម្រោង​វិល​ចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី​ឡើងវិញ បន្ទាប់ពី​នាង បាន​អវត្តមាន​ជា​យូរ​មក​នោះ ។​
​ប្រភពព័ត៌មាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​និយាយថា បច្ចុប្បន្ន ស៊ឹម ថៃ​ណា កំពុងតែ​ត្រៀម​បង្ហាញខ្លួន​ជាថ្មី​ឡើងវិញ នៅក្នុង​ថ្នាល​វិថី​សិល្បៈ​តាមរយៈ ការសម្តែង និង​ច្រៀង ដើម្បី​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់ និង​តែង គាំទ្រ​ដល់​រូបនាង​ពីមុនៗ​មក ។​ ​ទោះបីជា​យ៉ាងណាក្តី​ប្រភព​ខាងលើ​មិន​បានដឹង​ច្បាស់​ទេ​ថា ស៊ឹម ថៃ​ណា នឹង​វិញ ចូល​សិល្បៈ​វិញ នៅពេលណា​ឱ្យ​ប្រាកដ​នោះទេ​។ ប៉ុន្តែ​ប្រហែល​មិនយូរ​នោះទេ ព្រោះ​គេ​ដឹងថា នាង​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ចំពោះ​ការចូល បង្ហាញខ្លួន ក្នុង​សិល្បៈ​នេះ ។
ប្រសិនបើ នាង​នៅតែ​អូសបន្លាយ​បណ្តែត​ប​ណ្តោ​ពេល វេលា​មិន​ព្រម ចេញ​បង្ហាញមុខ​ឱ្យ​ទស្សនិកជន​បានឃើញ​ញឹកញាប់​នោះទេ នាង​អាច និង​ប្រឈម​ជាមួយនឹង​ការបាត់បង់​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព ដែល​នាង​ធ្លាប់​សន្សំ ឡើង​ជាង​១០​ឆ្នាំ​មកហើយ​នោះ​ជាក់​ជាមិនខាន ៕ ​

ប្រភពពី​Technology 2day

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -