Posted by : Unknown วันอาทิตย์ที่ 7 กรกฎาคม พ.ศ. 2556

ភ្នំពេញ : ក្រៅ​ពី​ល្បី​ខាង​ប្រើប្រាស់​សម្ភារ​ផ្ទាល់​ខ្លួន​ដែល​ មាន​តម្លៃ​ខ្ពស់​ៗ ដូច​តារា​ហូលីវូដ​នោះ​តារាសម្តែង​សិចស៊ី​កូនកាត់​បីសាសន៍​នាង​ព្រីម លីហ្សា ក៏​លេចធ្លោ​ផង​ដែរ​អំពី​មន្តស្នេហ៍​អន្ទង​ចិត្ត​ឲ្យ​បុរស​ៗ​ឈ្លក់វង្វេង​នឹង ​សាច់​ស​ខ្ចី​សិចស៊ី​របស់​នាង​ជាមួយ​គ្នា​នោះ​ខ្លួន​នាង​ផ្ទាល់​ក៏​បាន​ អះអាង​ដែរ​ថា នាង​មាន​បុរស​ៗ​ស្រឡាញ់​នាង​ច្រើន​ៗ​មែនទែន ពិសេស​បុរស​ៗ​នៅ​ក្រៅ​ប្រទេស​។
ក្នុង​វ័យ​២០​ឆ្នាំ​តារាសម្តែង​ស្រី​សិចស៊ី​វ័យក្មេង​សាច់​ស​ដូច​ បណ្តូលចេក​ត្រូវ​បាន​គេ​ដាក់​ងារ​ជា​តារា​ពូកែ​អួត​សម្ភារ​ប្រើប្រាស់​ទំនើប ​ៗ​ដើម្បី​សម្ញែង​ពី​ភាព​ហ៊ឺហា​ស៊ីវិល័យ​តាម​បែប​សម័យ​ទំនើប​ខណៈ​ដែល​តារា​ ស្រី​ឯ​ទៀត​នៅ​មិន​ទាន់​ធ្វើ​បាន​ដូច​នោះ។ កញ្ញា ព្រីម លីហ្សា បាន​ធ្វើ​ឲ្យ​បុរស ជាច្រើន​មាន​ទាំង​អ្នក​រស់នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​តែង​ប្រាថ្នា​ចង់​ បាន​នាង​យក​ទៅ​ឃុំគ្រង​ធ្វើ​ជា​ម្ចាស់​បេះដូង​។
ប៉ុន្តែ​យ៉ាង​ណា មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​មាន​សំណាង​បាន​បេះដូង​តារា​ ក្មេង​ខ្ចី​រូប​នេះ​ជា​កម្មសិទ្ធិ​ដាច់​មុខ​ឡើយ ខណៈ​បាន​ត្រឹម​តែ​ល្បី​ថា​បុរស​ៗ​ទាំងនោះ​ហ៊ាន​ត្រឹម​តែ​ឃ្វាល​តែ​ខាង​ក្រៅ​ របង មិន​ទាន់​ហ៊ាន​នាំ​ចាស់ទុំ​ចូល​ដល់​ក្នុង​ផ្ទះ។​ស្រដៀង​គ្នា​នោះ ក៏​មាន​ប្រភព​ព័ត៌មាន​ដែល​នៅ​ជិតស្និទ្ធ​ជាមួយ​នឹង​តារាសម្តែង​សិចស៊ី នាង​ព្រីម​លីហ្សា​បាន​បង្ហើប​ប្រាប់​ថា​ពេល​នេះ​នាង កំពុង​តែ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​ វ័យល្បាក់​៣០​ឆ្នាំ ខណៈ​ដែល​បុរស​ម្នាក់​នោះ​សម្លឹង​នាង​ក្នុង​គម្រោង​ធ្វើ​ជា​ដៃគូ​ជីវិត​ទៅ​ ថ្ងៃ​អនាគត​ទៀត​ផង។
ប្រភព​ដដែល​នោះ បាន​បញ្ជាក់​ទៀត​ថា​៖ «បុរស​ម្នាក់​នេះ​បាន​តាម​លួច​ស្រឡាញ់​លីហ្សា​ជាង​មួយ​ឆ្នាំ​មក​ហើយ​ហើយ​គេ​ នោះ​ក៏​ចង់​នាំ​ចាស់ទុំ​ចូល​មក​ស្តីដណ្តឹង​នាង​ធ្វើ​ជា​គូគ្រង​ទៅ​ថ្ងៃ​ អនាគត​ដែរ តែ​គ្រាន់​ថា​មិន​ទាន់​មាន​ឱកាស​ដើម្បី​សារភាព​ពី​ការ​ស្រឡាញ់​នេះ​ទៅ​ ប្រាប់​នាង ព្រីម លីហ្សា​ដោយ​ផ្ទាល់​»។
នេះ​មិនមែន​ទើប​តែ​ជា​លើក​ទី​មួយ​ទេ​ដែល​ព្រីម​លីហ្សា​ល្បី​មាន​អ្នក​តាម ​ស្រឡាញ់​និង​ចង់​នាំ​ចាស់ទុំ​ចូល​ស្តី ប៉ុន្តែ​ជា​រឿយ​ៗ​នាង​តែងតែ​ចេញ​មុខ​បដិសេធ​ថា​នាង​មិន​ទាន់​ចង់​គិតគូរ​ពី​ រឿង​នេះ​នៅ​ឡើយ​ទេ ព្រោះ​ចង់​នៅ​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ឲ្យ​បាន​ល្បី​ជាង​នេះ។
លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ នាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «មិន​ទាន់​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​គិត​ពី​រឿង​ហ្នឹង​ទេ​»។
នាង​ថ្លែង​ទៀត​ថា​៖ «រឿង​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ចង់​រៀបការ​ជាមួយ​ខ្ញុំ​នោះ ជា​រឿង​គេ​តែ​ម្នាក់​ឯង​ទេ ចំណែក​ខ្ញុំ​ខ្ញុំ​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ​»។
ជាមួយ​ការ​ប្រកាស​ខ្លួន​មិន​ទាន់​ចង់​រស់នៅ​ក្រោម​កម្មសិទ្ធិ​បេះដូង​ បុរស​ណា​ម្នាក់​នោះ តារា​សម្តែង​ដែល​មាន​ទីផ្សារ​ក្រៅ​ទូលាយ​ជាង​ក្នុង​ស្រុក​រូប​នេះ​ក៏​បាន​ អះអាង​ដែរ​ថា​៖ «មិនមែន​មាន​តែ​បុរស​អាណិកជន​នៅ​អាមេរិក​មួយ​ទេ ដែល​តាម​ស្រឡាញ់​ខ្ញុំ នៅ​មាន​អ្នក​ផ្សេង​ហើយ​ច្រើន​ទៀត។ តែ​ក្នុង​ចំណោម​ពួកគាត់​ទាំងអស់​នោះ ខ្ញុំ​មាន​ត្រឹម​តែ​ការ​រាប់អាន​ទេ តែ​រឿង​ផ្សេង​ជ្រុល​ពី​នេះ​មិន​មាន​ឡើយ​»។
ក្នុង​ពាក្យ​សម្ដី​រៀបរាប់​លាយឡំ​នឹង​សំណើច​កក្អឹក​នោះ នាង​ក៏​បាន​សារភាព​ប្រាប់​ពី​រឿង​កន្លង​ផុត ទៅ​ដែរ​ថា​៖ «កាល​ពី​ពេល​កន្លង​ទៅ​ក៏​មាន​បុរស​អាណិកជន​ខ្មែរ​ម្នាក់​វ័យ​ក្រោម​៣០​ឆ្នាំ ធ្លាប់​បាន​នាំ​ចាស់ទុំ​មក​ស៊ើប​សួរ​ចង់​ចូលស្តី​ដណ្តឹង​ខ្ញុំ​ដែរ តែ​ខ្ញុំបាន​ប្រាប់​ម៉ាក់​ថា ខ្ញុំ​មិន​ទាន់​គិត​ទេ ហើយ​គេ​ក៏​ទៅ​វិញ​»។
នាង​បាន​ប្រាប់​ទៀត​ថា​៖ «បុរស​ម្នាក់​នោះ​មិនមែន​ជា​អាណិកជន​ដែល​ល្បី​ចង់​បាន​ខ្ញុំ​ពេល​នេះ​ទេ»។
ប៉ុន្តែ​នាង​ក៏​បាន​បញ្ជាក់​ដដែល​ទៀត​ថា​៖ «​សព្វថ្ងៃ​បើ​ថា ខ្ញុំ​បង្ហើប​ថា ឲ្យ​ចូល​មក​ដល់​ពេល​ដែល​ខ្ញុំ​គិតគូរ​ពី​រឿង​នេះ នោះ ប្រហែល​ជា​មិន​ខ្វះ​ទេ អ្នក​ចង់​ចូល​មក​នេះ​បើ​តាម​ខ្ញុំ​ខ្លួន​ឯង​ដឹង​»៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -