ស្រ្តីវ័យក្មេងម្នាក់ត្រូវបានប៉ូលីសចរាចរណ៍ក្លែងក្លាយ
ចាប់រំលោភបានសំរេចក្នុងខណៈពេលដែល នាងជិះម៉ូតូជាមួយនឹង មិត្តប្រុសរបស់នាង។
ភា្នក់ងារស៊ើប អង្កេតរបស់ប៉ូលីស ខេត្ត Duc Hoa ប្រទេសវៀតណាម បានអោយដឹងថា
មុនពេលកើតហេតុ នារីរងគ្រោះជាមួយនឹងមិត្តប្រុសបានជិះម៉ូតូ ដើរលេងជាមួយគ្នា។
លុះមកដល់ចំនុច កើតហេតុដែលជាកន្លែងស្ងាត់ ស្រាប់តែត្រូវប៉ូលីស ចរាចរណ៍
មួយក្រុមបានឃាត់ ព្រោះតែខ្លួនមិនបានពាក់មួកសុវត្ថិភាព។ តាមប្រភពព៌តមាន
បានអោយដឹងថា ក្នុងពេលកើតហេតុ បុរសជាសង្សារនោះបាន ចុះទៅជួបជាមួយប៉ូលីសនោះ
ស្រាប់តែមិត្តស្រីរបស់ខ្លួន ដែលអង្គុយចាំលើម៉ូតូ ឈ្មោះ SN អាយុ ២១ឆ្នាំ
ត្រូវបានប៉ូលីសផ្សេងទៀត ចាប់អូសចូលកន្លែងស្ងាត់ រួចចាប់រំលោភរហូតបានសំរេច
ហើយខ្លួនក៍ត្រូវបានប៉ូលីសទាំងនោះ ចាប់ចងដៃចងជើង ហើយអូសចូលក្នុងព្រៃ ផងដែរ។
មិនត្រឹមតែប៉ុននោះ ពួកគេត្រូវបានប៉ូលីស ក្លែងក្លាយទាំងនោះប្លន់ យកទូរសព្ទដៃ
និងម៉ូតូអស់ជាប្រាក់ ប្រមាណ១០០០ដុល្លារផងដែរ។
ក្រោយពេលកើតហេតុប៉ូលីសបានស៊ើបអង្កេតឃើញថា ពួកជនល្មើសបានបន្លំខ្លួន
ជាប៉ូលីសចរាចរណ៍ រួចឆ្លៀតឳកាសដើម្បីធ្វើសកម្មភាព៕
khmer-note
Related Posts :
- Back to Home »
- International news »
- បន្លំខ្លួនជាប៉ូលីស រួចចាប់រំលោភនារីវ័យក្មេង រហូតបានសំរេច