កាលពីថ្ងៃអាទិត្យ ទី ៣០ ម្សិលមិញនេះ ផលិតកម្ម វើល សង ( WORLD SONG ) បានបញ្ជូនតារាចម្រៀងរបស់ខ្លួន ៤ រូប ដែលក្នុងនោះមានឈ្មោះលោក រស់ សេរីវណ្ណាត , កញ្ញា ឡា ប៉ី ,លោក ដេ វីដ និងលោក វ៉ាន់ វីរៈបុត្រ ចូលក្នុងកម្មវិធី ប្រគុំតន្រ្តី TOP TEEN របស់ស្ថានីយ៍ទូរទូស្សន៍ ប៉ុស្តិ៍លេខ ៥ ដើម្បីធ្វើការផ្សព្វផ្សាយ VCD Karaoke VOL-02 ដែលនឹងចេញ លក់ក្នុងពេលឆាប់ៗនេះ។
គ្រប់បទចម្រៀងទាំងអស់ សុទ្ធសឹងជាបទដែលធ្វើឲ្យទស្សនិជន
ជក់ចិត្តដិតអារម្មណ៍ទស្សនា ដែលមិនហ៊ានដើរចេញ
ហើយសម្រាប់បទចម្រៀងចុងក្រោយដែលធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបាននោះ គឺបទ SOMEBODY ELSE ដែលច្រៀងដោយ លោក រស់ សេរីវណ្ណាត អមដោយក្រុមរាំដ៏គួរឲ្យចង់ឲ្យទស្សនា ទៀតផង។
លោក រស់ សេរីវណ្ណាត បានថ្លែងថា
នេះគឺជាលើកដំបូងរបស់លោកក្នុងការប្រគុំតន្ត្រីផ្សាយផ្ទាល់។
ដើម្បីឲ្យដឹងថាមានភាពទាក់ទាញ។ យ៉ាងណានោះ មានតែរងចាំការចាក់ផ្សាយឡើងវិញ
របស់ស្ថានីយ៍ទូរទូស្សន៍ ប៉ុស្តិ៍លេខ ៥ នៅថ្ងៃ អង្គារ ម៉ោង ១០ ព្រឹក
នឹងថ្ងៃពុធ ពេលរសៀល។ លើសពីនេះទៅទៀត ប្រិយមិត្តទាំងអស់អាចទស្សនា ក្នុង
WEBSITE www.worldsongproduction.com រឺ Facebook page WORLD SONG Production ។ សូមអរគុណ
Related Posts :
- Back to Home »
- Entertainment news »
- ការឡើងឆាកលើកដំបូងរបស់លោក រស់ សេរីវណ្ណាត ទទួលបានការគាំទ្រច្រើនពី ទស្សនិកជន