Posted by : Unknown วันอาทิตย์ที่ 30 มิถุนายน พ.ศ. 2556

ប្រភព អង្គរធំមេឌា
មណ្ឌលគិរី៖ ឆ្លៀតឱកាស​ក្នុង​ពេល​បើក​យុទ្ធនាការ​ឃោសនា រក​សម្លេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​នោះ ពួក​ឈ្មួញ ដែល​និយម​រក​ស៊ី​បទ​ល្មើស​ព្រៃឈើ បាន​នាំ​គ្នា ដា​ក់​ម៉ាស៊ីនយន្ត​ត្រង់ទីន័រ ជាច្រើន​គ្រឿង ចូល​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណិត យក​មក​លក់​ឲ្យ​តា​ម​បណ្តា​ក្រុមហ៊ុន ​ដែល​ទទួល​បាន​ដី​ព្រៃ​វិនិយោគ ពី​រាជ​រដ្ឋាភិបាល យ៉ាង​​អនាធិបតេយ្យ​ មិន​មាន​សមត្ថកិច្ច​ជំនាញ​ណាបង្ក្រាប​នោះ​ឡើយ។
ប្រភពបានរាយការណ៍ថា យ៉ាង​ហោចណាស់ ក្នុងមួយថ្ងៃ ក៏មាន​រថយន្តប្រភេទ​អា​ដំរី​ទឹក.អារ៉ាល់ រួម​និង​រថយន្តកែច្នៃជាងដប់គ្រឿងដែរ បានដឹកឈើប្រណិតប្រភេទ​ធ្នង់​ចេញ​ពីព្រៃ​ការពារគ្រប់គ្រងដោយ​អង្គការWWS រួម​និង​ព្រៃដែន​ជម្រក​សត្វភ្នំ​ព្រិច គ្រប់គ្រងដោយមន្ត្រីបរិស្ថាន ស្ថិត​ក្នុងទឹកដីស្រុក​កោះញ៉ែក ខេត្តមណ្ឌលគិរី។
ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញរកស៊ីកាប់ និងដឹកជញ្ជូនឈើប្រណិតល្មើសច្បាប់យូរឆ្នាំ យ៉ាងដុះស្លែ នៅក្នុងព្រៃក្នុងទឹកដីស្រុកកោះញ៉ែក នោះ មានឈ្មោះ ម៉ិច មាន​តួនាទី​ជាទាហាន វរៈលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹកខេត្តមណ្ឌលគិរី ឈ្មោះឡែក ជាអធិការរងនគរបាលស្រុកកោះញ៉ែក រួមនិងឈ្មោះ វី អតីតជាមេបញ្ជាការ​អាវុធ​ហត្ថ​ស្រុកកោះញ៉ែក។

ការដឹកជញ្ជូនឈើប្រណិតរបស់ឈ្មួញទាំងនោះ បានយកទៅលក់ឲ្យក្រុមហ៊ុនមានឈ្មោះដូនពេញ ដែលមានទីតាំងនៅក្នុងទឹកដីស្រុកលុងផាត់ ខេត្តរតនគិរីរួម​និងក្រុម​ហ៊ុន​របស់​តា៩៥ ឋិតក្នុងទឹកដីស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -