Posted by : Unknown วันอาทิตย์ที่ 30 มิถุนายน พ.ศ. 2556

ប្រភព CEN
ភ្នំពេញ: បន្ទាប់ពី​បានឃើញ​ការអំពាវនាវ របស់ លោក ខ​ណ្ឌ័ ច​ន្ទ័​សុផល ប្រធាន​ក្រុម​បណ្តាញ​សង្គម អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ ត្រូវបាន​លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១ ០០០ ០០០ រៀល កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​ចូលរួម​ចែករំលែក​នៅ​ភាពលំបាក និង​ចំណាយ​លើ​ការហូប​ប្រចាំថ្ងៃ​របស់​ពួកគាត់ ទោះបីជា​មន្ទី​ពេទ្យ​គុន្ធបុប្ផា ព្យាបាល​មិន​យកប្រាក់ ក៏ដោយ ក៏​ការហូបចុក និង ការ​ស្នាក់នៅ កំដរ​កុមារ​រងគ្រោះ​ដោយសារ​ម៉ាស៊ីន​ឡឥដ្ឋ​កិន​ដាច់​ដៃស្តាំ​ត្រឹម​គល់​ឃ្លៀក ​។​

​លោក ខៀវ កាញារីទ្ធ ដែល​បាន​ជំរុញ​អោយ អាជ្ញា​ធ​រពាក់​ព័ន្ធ មាន​សម​ត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ ចុះ​ពិនិត្យ​ដល់​សិប្ប​កម្ម​មួយ​នេះ ដែល​បាន​អនុ​ញ្ញា​តអោយមាន​ការប្រើប្រាស់​ពល​កម្ម​កុមារ ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ ឬ គ្រប់​អាយុ​នៃ​ការធ្វើការ ដែលជា​ការរំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​របស់​សិទ្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ សិទ្ធិ​កុមារ​។​
​ចំណែក​ក្រុមការងារ របស់ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​នាំយក​ថវិកា​ចំនួន ១ ២០០ ០០០ រៀល​ផងដែរ ដើម្បី​ចូលរួម​រំលែក​ទុក្ខលំបាក របស់​ក្រុមគ្រួសារ​កុមារ រស់ រ័ត្ន​។ បើទោះបីជា​កិច្ចការងារ​ដ៏​សែនមមា​រញឹក​យ៉ាងណាក៏ដោយ របស់លោក ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​យុទ្ធនាការ​ឃោសនាបោះឆ្នោត ក៏​លោក នៅ​មិន​ចោលការ​ងារ មនុស្សធម៌​ដែរ​។​
​ក្រុមគ្រួសារ​កុមារ រស់ រ័ត្ន បាន​លើកដៃ​សំពះ​ទាំង​ទឹកចិត្ត​ក្តុកក្តួល និង រំភើប​ជាខ្លាំង​ដោយមាន​ការយកចិត្តទុកដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ របស់​រាជរដ្ឋាភិបាល និង​ផ្តល់​ភាពកក់ក្តៅ​ជូន ពួកគាត់ និង​ប្រជាជន​ទូទៅ ដោយ​មិន​ប្រកាន់វណ្ណៈ និន្នាការ និង ពណ៌​សម្បុរ​ឡើយ​៕​

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -