ប្រភព៖ CEN
ស្ទឹងត្រែង: ជនជាតិឡាវពីរនាក់រួមជាមួយកញ្ជប់គ្រឿងញៀនទម្ងន់ជិត ១
គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួន
កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៣០ ខែមិថុនា ឆ្នាំ២០១៣
ត្រង់ចំណុចអន្លង់មរកត ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។
ជនសង្ស័យឈ្មោះខាំភូ ស៊ីសាវ៉ាត ភេទប្រុស អាយុ
៦៧ឆ្នាំមានស្រុកកំណើតឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
មុនពេលឃាត់ខ្លួនរស់នៅភូមិគីឡូ៤ ស្រុកប៉ាក់សេ ខេត្តចម្ប៉ាសាក់
ប្រទេសឡាវ។ ចំណែក ស្ត្រីម្នាក់ទៀតឈ្មោះអាត់សន ប៉ាសើត អាយុ ៣០ឆ្នាំ
រស់នៅភូមិមួងស៊ុំ ស្រុកថាខេត ខេត្តខាំមួន ប្រទេសឡាវ។
ចំពោះវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកមានចំនួន ៩៨៨,៨ ក្រាម
និងរថយន្តម៉ាកស៊ីមីស៊ុយ ពាក់ស្លាកលេខឡាវមួយគ្រឿង។
លោកឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននិយាយថា
ការចុះបង្ក្រាបជួញដូរគ្រឿងញៀននេះមានលក្ខណៈជាទ្រង់ទ្រាយធំមួយដែរ
ប្រចាំឆ្នាំ២០១៣ ប៉ុន្តែលោកនឹងខិតខំក្តាប់មុខសញ្ញា
ដើម្បីអនុវត្តការតទៅមុខទៀត។
លោកកុល សំអុល អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា
ការចុះបង្ក្រាបជំនួញគ្រឿងញៀន ដែលជាជនជាតិឡាវ
និងរឹបអូសបានវត្ថុតាងនេះ គឺជាការអនុវត្តលើផ្លូវត្រូវ
ក្នុងការជួយទប់ស្កាត់គ្រឿងញៀន ចូលក្នុងប្រទេសកម្ពុជា៕
Related Posts :
- Back to Home »
- International news »
- ឃាត់ជនជាតិឡាវពីរនាក់ ជាមួយគ្រឿងញៀនទម្ងន់ជិត ១ គីឡូក្រាម