Posted by : Unknown วันอาทิตย์ที่ 30 มิถุนายน พ.ศ. 2556



រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​វ័យ​ក្មេង​ម្នាក់ ផឹក​ស្រា​ថ្នាំ និង​ស្រា​ស អស់​ជា​ច្រើន​លីត្រ ស្រវឹង​ភ្នែក ចាប់​អ្នក​មេម៉ាយ​កូន ៤ម្នាក់ រំលោភ​បាន​សម្រេច​នៅ​ក្នុង​បន្ទ​ប់​ទឹក ។
ហេតុការណ៍ភ្ញាក់ផ្អើកនេះ កើតឡើង​នៅក្នុងការដ្ឋានកំពុង​សាងសង់មួយ​កន្លែង នៅតាមបណ្តោយផ្លូវ​អូរដឹម​កប់ស្រូវ ស្ថិតក្នុងភូមិសំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៨និង ៤០នាទី​យប់ថ្ងៃទី២៨ មិថុនា ។
អ្នកមេម៉ាយកូន ៤ឈ្មោះ ជា ស៊ីណាត អាយុ ៥០ឆ្នាំ អតីតជា​អ្នកគួរជេរដី មានទីលំនៅជិត​កន្លែង​កើតហេតុ បានឲ្យដឹងថា គាត់ជា​ស្រ្តីមេម៉ាយមានកូនស្រី​៤នាក់ នៅ​ល្ងាចថ្ងៃ​កើត​ហេតុ គាត់បានជិះម៉ូតូ​មួយ​គ្រឿង ទៅទិញម្ហូបនៅតាមតូប មុខផ្ទះជិតការដ្ឋានសំណង់កំពុងសាងសង់ខាងលើ ខណៈពេលទៅដល់កន្លែង​ទិញម្ហូប ស្រាប់តែ​ជួប​ស្រ្តីម្នាក់ ដែលធ្លាប់រកស៊ីគួកជេរ​ដីជាមួយគ្នាបែកគ្នាជាង ១០ឆ្នាំមកហើយ ទើបតែជួបគ្នាពេលទៅទិញម្ហូបទីនោះ ដោយសារស្រ្តីជា អ្នកស្គាល់គ្នា​មានផ្ទះនៅ​ជិតការដ្ឋាន​កំពុង​សាង​សង់ បានដើរទៅ​ទិញ​ម្ហូបដែរ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ពេលបានជួបគ្នាដោយចៃដន្យ ក៏បានឈប់និយាយគ្នា ហើយអ្នកមេម៉ាយបានទូរស័ព្ទហៅកូនស្រីមកយកម្ហូបទៅធ្វើ ប្រាប់ថា គាត់ជាប់​រវល់​និយាយរឿងរកស៊ីជាមួយអ្នកស្គាល់គ្នាបន្តិច ។ ពេលដែលកូនយកម្ហូបទៅផ្ទះហើយ គាត់បានដើរទៅផ្ទះរបស់ស្រ្តីនោះ កាត់មុខការដ្ឋាន ឃើញបុរស ២នាក់ និងស្រី្ត​ម្នាក់ ដែលស្គាល់គ្នាជាមួយស្រ្តីជា មិត្តភក្តិនោះកំពុងអង្គុយផឹកស្រាថ្នាំស្រាស បានហៅស្រ្តីទាំង២នាក់ ឲ្យអង្គុយផឹកជាមួយគ្នា និងបានទៅទិញស្រាថ្នាំថែម១​លីត្រ ទៀត យកមកអង្គុយផឹកជុំគ្នា ។
ស្រ្តីជាអ្នកមេម៉ាយបានឲ្យដឹងថា លុះពេលផឹកស៊ីមួយសន្ទុះធំទៅ ស្រាប់តែគាត់ដើរទៅចូលបន្ទប់ទឹក ស្រាប់តែជនល្មើសឈ្មោះ ណាង តឹង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ បានដើរទៅតាមក្រោយ គាត់ហើយចាប់ក្រៀកក ចូលក្នុងអាងទឹកបន្ទប់ទឹករួច​ធ្វើ​សកម្មភាពចាប់រំលោភ រហូតបានសម្រេច ទោះបីជាគាត់ខំប្រឹងស្រែកឲ្យគេជួយ ក៏គ្មានអ្នកណាជួយដែរ សូម្បីបុរសជាម្នាក់ជាមេការដែល អង្គុយផឹកស៊ីជាមួយគ្នា​នោះ ដើរ​កាត់ឃើញ បានត្រឹមញញឹមដាក់ ហើយដើរចេញទៅបាត់ ទាល់តែជនល្មើសចាប់បានសម្រេច ហើយដើរចេញពីបន្ទប់ទឹកវិញ គាត់បានចាប់ជើងប្រទាញប្រទង់ជាប់ហើយ​ទូរស័ព្ទហៅកូនស្រី ២នាក់ មកដល់ជួយចាប់ជនល្មើសបានភ្លាមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនបង្ក​យកទៅសាកសួរនៅប៉ុស្តិ៍​រដ្ឋបាល​សំរោង​ក្រោម ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាខណ្ឌពោធិ៍សែនជ័យ ៕

ប្រភព អង្គរធំមេឌា

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -