Posted by : Unknown วันอาทิตย์ที่ 30 มิถุนายน พ.ศ. 2556

ប្រភព៖ CEN
កំពង់ឆ្នាំង: បុរស​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ រីឯ​ប្រពន្ធ និង​កូន​ពីរ​នាក់​បាន​រួច​ផុតពី​គ្រោះថ្នាក់ ពេល​ដាក់​អីវ៉ាន់​លៀន​ចេញមកក្រៅ​ទ្រុង​រ៉ឺម៉ក ហើយ​ត្រូវ​រថយន្ត​ធំ​បើក​គៀរ​ដួល​បោក​ក្បាល កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ចា​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​    ​
​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ​ហែម អុល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​ ​
​នៅ​កន្លែងកើតហេតុ ប៉ូលិស​ចរាចរណ៍​បានអោយដឹងថា ក្រុមគ្រួសារ​រងគ្រោះ មានមុខ​របរ​ដើរ​លក់​អីវ៉ាន់​នៅតាម​បុណ្យ និង​ពិធី​ផ្សេងៗ​។ គាត់​បានធ្វើ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់​លំនៅដ្ឋាន​របស់គាត់​នៅឯ​ខេត្តបាត់ដំបង ដោយមាន​ប្រពន្ធ​និង​កូន​ពីរ​នាក់​រួម​ដំណើរ​ជាមួយ​ផងដែរ​។ នៅពេល​មកដល់​ចំណុចកើតហេតុ មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង បើក​ក្នុងទិសដៅ​ច្រាស​គ្នា បាន​បើក​មក​គៀរ​អីវ៉ាន់​ដែល​ជនរងគ្រោះ​ដាក់​លៀន​ចេញពី​ទ្រុង​រ៉ឺម៉ក​ផ្នែក​ ខាងក្រោយ បណ្តាលអោយ​កាច់​ម៉ូតូ​ដួល​បោក​ក្បាល​ជនរងគ្រោះ​ផ្ទប់​ទៅនឹង​ថ្នល់ជាតិ​ពេញ​ មួយ​ទំហឹង បែក​ទាំង​មួក​ការពារ​សុវត្ថិភាព ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ រីឯ​ប្រពន្ធ​និង​កូន​រួច​ផុតពី​គ្រោះថ្នាក់ ។
​    ​
​រថយន្ត​បង្ក សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ពីព្រោះ​នៅពេល​បុក​រ៉ឺម៉ក​ម៉ូតូ​ជនរងគ្រោះ​ហើយ មិន​ឈប់​ទទួលខុសត្រូវ​ឡើយ អ្នកបើកប​រថយន្ត​នោះ បាន​បន្ថែម​ល្បឿន​រត់គេច​បាត់ស្រមោល​តែម្តង​៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -