បាត់ដំបងៈ ឪចុងលួងលោម កូនស្រីដើមឯង តាំងពីអាយុ ៨ ឆ្នាំ
រំលោភមិនទាន់ បានសម្រេច លុះដល់អាយុ ១០ ឆ្នាំ ចាប់ផ្តើមរំលោភនាងបានសម្រេច
រហូតដល់ឆ្នាំ ២០១៣នេះ ពេលនាងទ្រាំលែងបាន ទើបប្តឹងសមត្ថកិច្ច ឲ្យ ចាប់ខ្លួន
ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៣ នាំយកមកសួរនាំ រួចកសាងសំណុំរឿង
បញ្ជូនមកស្នងការខេត្ត ដើម្បី បញ្ជូនបន្ត ទៅតុលាការខេត្ត ព្រឹកថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមច្បាប់ ។
តាមរបាយការណ៍ របស់អធិការនគរបាល ស្រុកបាណន់ បានឲ្យដឹងថា
ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមាន ឈ្មោះ ស៊ត ស ភេទប្រុស អាយុ ៥៣ ឆ្នាំ
(ជាឪពុកចុង)មុខធ្វើស្រែ មានទីលំនៅ ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ។
ចំណែកនារីរងគ្រោះ មានអាយុ ១៨ ឆ្នាំ រស់នៅផ្ទះជាមួយគ្នាខាងលើ ។
តាមចម្លើយ ជនរងគ្រោះ នៅក្នុងរបាយការណ៍ សមត្ថកិច្ចបានឲ្យដឹងថា
កាលពីនាងនៅមានអាយុ ៨ឆ្នាំ ខណៈ ដែលម្តាយនាងមិននៅផ្ទះ ឪពុកចុងនាង
តែងតែមកស្ទាបអង្អែលឱបថើប តែមិនទាន់បានរំលោភទេ លុះដល់នាង បានអាយុ ១០ ឆ្នាំ
ទើបគាត់ចាប់រំលោភនាង ជាញឹកញាប់ ពេលខ្លះនៅក្នុងផ្ទះ ពេលខ្លះនៅក្រៅផ្ទះ
ពេលគាត់ រំលោភម្តងៗ គាត់បានបញ្ចេញទឹកកាម របស់គាត់ ចេញមកក្រៅដាក់លើខ្លួននាង
គ្រប់ពេល ហើយបានគម្រាម នាងមិនឲ្យប្រាប់ម្តាយ និងបងប្អូនឬអ្នកដទៃឡើយ
បើពុំដូច្នេះទេ គាត់នឹងសម្លាប់ចោល ។ លុះដល់ឆ្នាំ២០១៣ ទើបគាត់ឈប់រំលោភនាង
ចុងក្រោយនេះប្រហែល ២ ខែចុងក្រោយ ហើយនាងក៏បានប្រាប់បងប្រុសនាង និង ដំណឹងនេះ
ក៏បានដឹងដល់ម្តាយមីង និងសាច់ញាតិ ស្រាប់តែបែកធ្លាយរឿងនេះតែម្តង ។
ក្រោយមកនាងក៏បាន សម្រេចចិត្តដាក់ពាក្យបណ្តឹង
ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំចែងមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
តែម្តង។
ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងហើយ អធិការស្រុកបាណន់
បានបញ្ជាឲ្យមន្រ្តីជំនាញ ចុះធ្វើការឃាត់ ខ្លួនជនសង្ស័យ នៅថ្ងៃទី២៨ ខែមិថុនា
នេះ នាំយកមកសួរនាំ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅស្នង
ការនគរបាលខេត្ត ដើម្បីចាត់ការបន្ត ។ ជនសង្ស័យបានឆ្លើយសារភាពថា
ខ្លួនពិតជាបានប្រព្រឹត្ត ចាប់រំលោភកូន ស្រីដើមខ្លួនឯង
ជិត១០ឆ្នាំពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ច នគរបាលស្រុកបាណន់ បានបញ្ជូនខ្លួនជនសង្ស័យ
មកស្នងការខេត្តហើយ ការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ លោក សេង លុច
បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ
ស្នងការនគរបាលខេត្ត លោក ស ថេត បានបញ្ជាឲ្យការិយាល័យេជំនាញ រៀបចំសំណុំរឿង
បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ
ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ប្រភព ដើមអម្ពិល លែក