រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ លួចរថយន្តកូរ៉ូឡា ពណ៌ស្ករ
ពាក់ស្លាកលេខ ភ្នំពេញ 2O 2700 ពីផ្សារឯករាជ្យ១
បើករត់ប្រទះឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសកំពុងល្បាតក្នុងភូមិ
សាស្រ្ត បានបត់រថយន្តត្រឡប់ក្រោយវិញ បើករត់គេចលឿនពេក
ហោះចូលទៅត្រាំទឹកស្អុយ ក្នុងប្រឡាយទឹកប៉ះជើងទ្រមេឃ
អ្នកជិះក្នុងរថយន្តនាំគ្នា រត់ចេញទាន់ពេលវេលា ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ មិថុនា នៅតាមផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ព្រៃស បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ
សមត្ថកិច្ចកំពុងដើរល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញរថយន្តកូរ៉ូឡា
ជិះគ្នា ២នាក់ តាមផ្លូវលំក្នុងទិសដៅពី កើតទៅលិច
ឃើញសមត្ថកិច្ចកំពុងតែល្បាត ស្រាប់តែរថយន្តនោះ បត់ត្រឡប់ក្រោយវិញ បើកយ៉ាងលឿន
គួរឲ្យសង្ស័យ ត្រូវនគរបាលប៉ុស្តិ៍ព្រៃសជិះតាម ដោយផ្លូវលំ
មេឃទើបនឹងភ្លៀងរួច មានសភាពរអិលផង ហើយរថយន្តបើកលឿនពេក
រអិលហោះទៅធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ឃើញបែបនេះ
សមត្ថកិច្ចបានហក់ចូលទៅបើកទ្វាររថយន្តជួយ ខ្លាចអ្នកជិះក្នុងរថយន្ត
ឈ្លក់ទឹកស្លាប់ ។
ពេលដែលសមត្ថកិច្ច រវល់តែជួយអ្នកបើកបរថយន្ត បានរត់គេចខ្លួនបាត់
នៅសល់តែអ្នករួមដំណើរ ត្រូវនគរបាលឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍ព្រៃស ។
ក្រោយពេលសាកសួរ បុរសជាអ្នករួមដំណើរនោះ បានប្រាប់ថា រថយន្តនេះ
មិនមែនជារបស់ពួកគេទេ ជារថយន្តខ្ចីគេជិះគេ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើអាច ជារថយន្តលួចគេ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕
ប្រភព អង្គរធំមេឌា