Posted by : Unknown วันเสาร์ที่ 29 มิถุนายน พ.ศ. 2556


ស្ទឹងត្រែង: សមត្ថកិច្ច​កងរាជអាវុធហត្ថ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣ បាន​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់ ទៅ​តុលាការខេត្ត ពាក់ព័ន្ធ​បង្ក​ឱ្យ​ជនជាតិខ្មែរ​ម្នាក់ រង​បួស​ជា​ទម្ងន់ កាលពី​យប់​ថ្ងៃទី​២៦ ខែមិថុនា ស្ថិតនៅ​ម្តុំ​ចំណុច​អូរ​ពងមាន់ ក្រុង​ស្ទឹងត្រែង​។​


​សមត្ថកិច្ច​និយាយថា មនុស្ស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន ទី​១.​ឈ្មោះ អែល ហ្វា​ស៊ីន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ក្រោម​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ទៅលើ​ជនរងគ្រោះ យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​។ ទី​២.​ឈ្មោះ តាំ លី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​យកឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្វាយ ញ៉​ន មេបញ្ជាការ​សឹក​រង​ខេត្ត មក​គំរាម​សមត្ថកិច្ច ពេល​ចុះបង្ក្រាប​ជនល្មើស​។ ឈ្មោះ តាំ លី គឺជា​អ្នក​រារាំង​សមត្ថកិច្ច ហើយ​បណ្តោយឱ្យ​ចៅ​របស់គាត់​ឈ្មោះ ស្លេះ ម៉ា​គីន ជនដៃដល់​រត់គេចខ្លួន​។ រីឯ​ជនរងគ្រោះ​ឈ្មោះ ផៃ ខ្នុ​យ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ ជា​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​សំ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង​ខេត្តតាកែវ​។​
​លោក ស៊ីវ សា​ម៉េ​ត កងរាជអាវុធហត្ថ ខេត្ត​ស្តឹង​ត្រែង បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ ឈ្មោះ ផៃ ខ្នុ​យ រួម​និង​មិត្តភក្តិ​ផ្សេងទៀត​កំពុង​ផឹកស៊ី​។
​ដោយឡែក​ជនដៃដល់​ជា​កូន​ខ្មែរ​អ៊ីស្លាម​មួយក្រុម បានមក​និយាយ​ឌឺដង ដាក់​ក្រុម​ជនរងគ្រោះ ធ្វើឱ្យ​ទាស់សម្តី រហូត​ជ្រុល​ទាញ​ដប​ស្រា​នឹង​ដងចប​វ៉ៃ​គ្នា ដូច​ហ្វូងគោ ផ្អើល​ឈុ​ល​ទាំងយប់​តែម្តង​។
​ក្រោយមក​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង រួច​ប្រគល់ឱ្យ​សាច់ញាតិ​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ភ្នំពេញ ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​។​
​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​ចោទប្រកាន់​ក្នុង​បទល្មើស​ដាច់ដោយឡែក​ពីគ្នា រួច​បញ្ជូន​សំណុំរឿង ទៅ​សាលាដំបូង ដើម្បី​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​មនុស្ស​មួយចំនួនទៀត​៕​
ប្រភព CEN

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -