Posted by : Unknown วันเสาร์ที่ 29 มิถุนายน พ.ศ. 2556

សមាជិក្រុ​មស្ត្រី​Femen​ដែល​ដោះអាវ​ព្រលែង​ដោះ​នៅ​កណ្តាលវាល​បាន​សំដៅ​ ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​ទុយ​នេ​ស៊ី លោក​​អា​លី ឡា​រ៉ា​យេ​ដ​នៅ​ទីក្រុង​ប្រ៊ូស​សែ​លកាលពីថ្ងៃម្សិលមិញ ដើម្បី​ប្រឆាំង​ការ​ដែល​សមាជិក​ក្រុម​នេះ​ត្រូវបាន​ចាប់​ដាក់គុក​នៅ​ក្រុង​ ទុយ​នី​ស​។​

បុគ្គលិក​សន្តិសុខ​ចាប់​សកម្មជន​Femen​នៅពេល​នាង​ឡើង​លើ​ក្បាល​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​ទុយ​នេ​ស៊ី​
​នៅ​ពេល​ក្បួន​រថយន្ត​ចាកចេញ​ក្រោយ​ការធ្វើ​ទស្សនកិច្ច​នៅ​ស្នាក់ការ​ សហភាព​អឺរ៉ុប ស្ត្រី​ពីរ​នាក់​បាន​រត់​ឡើង​លើ​ក្បាល​រថយន្ត​ការ​​ទូត​មួយ​និង​ពីរ​នាក់​ ទៀត​ស្រែក​ពាក្យស្លោក​អោយ​ដោះលែង​សកម្មជន​របស់​ពួកគេ​។​
article-2348218-1A7FF8B4000005DC-724_634x409
ត្រូវ​សន្តិសុខ​ចាប់​ជាប់​​
មន្ត្រី​សន្តិសុខ​បាន​ប្រញាប់ប្រញាល់​រត់​ចូល​ទៅ​ទាញ​ពួកនាង​នាង​ចេញពី​រថយន្ត និង​ពួក​គេ​ទាំង​៤​នាក់​បាន​រត់​ចេញ​ទៅ​ឆ្ងាយ​។​
សកម្មជន​Femen​បី​នាក់​ដែល​ត្រូវ​តុលាការ​ទុយ​នេ​ស៊ី​កាត់ទោស​ដាក់គុក​៤​ខែ​
​មុន​នេះ​នៅក្នុង​ខែ​មិថុនា​ដដែល តុលាការ​ទុយ​នេ​ស៊ី​មួយ​បាន​កាត់ទោស​ដាក់គុក​ស​កម្ម​ជន​បីនាក់​នៃ​ក្រុម​ Femen​រយៈពេល​៤​ខែ​មួយ​​ថ្ងៃ​ដោយសារ​តែ​ពួកគេ​បាន​ស្រាត​ធ្វើការ​ប្រឆាំង​ តវ៉ា​នឹង​ការចាប់ខ្លួន​ស្ត្រី​ម្នាក់​អាយុ​១៩​ឆ្នាំ​ដែល​បាន​ស្រាត​ដាក់​ ក្នុង​Facebook ។​
​អង្គការ​សិទ្ធិមនុស្ស​Amnesty International​ប​នា​ថ្កោលទោស​ការដាក់ទោស​ចំពោះ​ការបញ្ចេញ​រូបភាព​អាសអាភាស​ នៅតាម​ទីសាធារណៈ ការធ្វើអោយ​​ខូច​សីលធម៌​សាធារណៈ​និង​បង្ក​សម្លេង​រំខាន នេះ​ថា​”​ការ​រឹតត្បឹត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ដែល​មិន​អាច​ទទួលយកបាន​”៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -