Posted by : Unknown วันเสาร์ที่ 29 มิถุนายน พ.ศ. 2556

ប្រភព ដើមអម្ពិល
ខេត្តកណ្តាលៈ រថយន្តមួយគ្រឿង ម៉ាករ៉េហ្វ័រ ដែលគេស្គាល់ថា ជារថយន្ត របស់មេឃុំ ដំណាក់ពិល ត្រូវបាន រថយន្ត ម៉ាកនីសាន់ ប្រភេទបែនដឹកថ្ម បុកពីក្រោយយ៉ាង ពេញទំហឹង បណ្តាលឲ្យរងការ ខូចខាតគូថខាងក្រោយមួយចំហៀង រីឯរថយន្តបង្កវិញផ្អៀង ខ្លួនចាក់ថ្មចោល ពេញលើដងផ្លូវ ប៉ុន្តែជាសំណាងល្អ ណាស់ដែលអ្នក បើកបរ រថយន្តទាំងពីរពុំមានរង របួសនោះទេ  ។
ហេតុការនេះ កើតឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាល បានឲ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ ប្រភេទបែនដឹកថ្មពេញ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-1151 អ្នកបើកបរមានឈ្មោះ ថន ចាន់ណាត់ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ រស់នៅក្នុង ភូមិ អង្គសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្ត រងគ្រោះវិញ ម៉ាករ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 2Q-4866 អ្នកបើកបរមានឈ្មោះ ស៊ុំ កល្យាណ ភេទស្រី អាយុ៤៨ឆ្នាំ មានមុខរបរជា មេឃុំ ដំណាក់ រស់នៅ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានបន្តថា មុនពេលកើតហេតុរថយន្តរបស់លោកស្រីមេឃុំបើកបរដោយលោកស្រីមេឃុំដោយផ្ទាល់ ក្នុង ទិសដៅពីលិចទៅកើត លុះដល់ចំណុច កើត ហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីសាន់ប្រភេទបែនដឹក ថ្មពេញបើកពីក្រោយមិនដឹង ជាមានមូលហេតុអ្វីនោះទេ ក៏ជ្រុលទៅបុកគូថ រថយន្តលោកស្រី រួចហើយក៏ផ្អៀង ខ្លួន ចាក់ថ្មរេល ពេញលើដងផ្លូវជាតិលេខ៤ ចំណែកឯរថយន្តលោកស្រី មេឃុំវិញរងការខូចខាត ផ្នែកខាង ក្រោយ ចំហៀងខាងស្តាំយ៉ាងដំណំ ប៉ុន្តែនៅក្នុងឧប្បត្តិហេតុនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើត ហេតុនគរបាលចរចរស្រុក បានចុះទៅដល់ហើយធ្វើការ អន្តរាគមន៍ បញ្ចៀសចរាចរកុំឲ្យកកស្ទះ និងហៅរថយន្តស្ទូច មកស្ទូចរថយន្តទាំងពីរគ្រឿង យកមករក្សាទុក ដើម្បីចាត់ការទៅតាមនីតិវិធី នៃច្បាប់ ៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -