ប្រភព LookingToday
ភ្នំពេញ៖ បន្ទាប់ពីរូបភាពស្រើបស្រាល ស្រៀវសាច់ របស់ លោក ចន អេឡិចហ្សូរ៉ា
និង កញ្ញា អ៊ុន អាលីហ្សា បានចេញផ្សាយ ជាសាធារណៈរួចមក ពុំមានប្រតិកម្មណាមួយ
ពីសំណាក់តារាសម្ដែង ស្រីស្រស់ស្អាត អាលីហ្សាទេ ។
ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង គេហទំព័ររបស់បរទេស បានយកទៅបកប្រែរួច
សរសេរញាក់សាច់ នាំឲ្យតារាស្រីសម្ដែងស្រី រូបនេះ ឆេះដុំភ្លើង
ស្ទើរតែផ្ទុះកំហឹង ព្រោះនាងត្រូវបាន អ្នកតាមស្រឡាញ់ អន់ចិត្តអន់ថ្លើម
នឹងទង្វើបែបនេះយ៉ាងខ្លាំង ។
ប្រភពដែលជិតដិតនឹង នាង អាលីហ្សា បាននិយាយថា បើត្រឹមការចេញផ្សាយរបស់
LookingTODAY មិនមានបញ្ហាចោទ ទេ តែបែរជាការបន្ថែមបន្ថយ ដែលវាពិបាកទទួលយក
សម្រាប់នាងជាមនុស្សស្រី ទោះជានាងជាតារាសម្ដែង ជាអ្នកសិល្បៈក៏ដោយ ។
ម្យ៉ាងអ្នកដែលស្រលាញ់ អាលីហ្សា ពុំបានពេញចិត្តជាមួយ ការកៀកកើយបែប
ស្រើបស្រាលនេះទេ ។
ដើម្បីដឹងច្បាស់ លោក អេឡិច ហ្សូរ៉ា តួអង្គប្រុស សិចស៊ីក្នុងរូបភាព
បាននិយាយប្រាប់ LookingTODAY ថា លោកបាន និយាយរូបភាពទាំងនោះ
គឺថតពេលលោកកំពុងតែ សម្ដែងក្នុងភាពយន្តរឿង "ព្រាយបាតបល័ង្គ" ។
លោកជាតួអង្គប្រុសសង្ហា មានមន្តស្នេហ៍ប្រចាំភូមិ តែមានប្រពន្ធកូនរួចហើយ។
ចំណែកនាង អាលីហ្សា ក្នុងសាច់រឿងក៏មានប្ដីដែរ តែដោយសារ
សម្រស់ទាក់ទាញគ្នាទៅវិញទៅមក នាំឲ្យពួកគេលេងល្បែងស្នេហា គ្មានកោតញញើត
គ្មានខ្លាចបាបបុណ្យ ទោះជាមានប្ដី ប្រពន្ធ រៀងៗខ្លួនរួចហើយក៏ដោយ ។
អេឡិច ហ្សូរ៉ា បន្តថា រឿងនោះ ជារឿងបែបជំនឿបាបបុណ្យ ដូចនេះ ក្នុងសម័យនោះ
មិនបានសូវស្លៀកពាក់អ្វីជិតទេ ស្រីៗចោមពង់ ចំណែកប្រុសៗវិញ ដោះអាវរហូតហ្នឹង
ហើយលោកពេញ មួយសាច់រឿង គ្មានអាវពាក់ទេ ។ ចំណែករូបភាពនោះ លោកគ្រាន់តែថតលេង
ជាមួយ អាលីហ្សា គ្មានចេតនា បង្ហោះផ្គើនឌឺដងអ្នកណាទេ ។ តែលោកក៏មិនដឹងថា
ត្រូវបានគេយកទៅ ផ្សាយព្រោងព្រាត បែបនេះដែរ ។ រហូតធ្លាយទៅដល់ វេបសាយបរទេសទៀត
។ តែកុំភ្លេចរង់ចាំទស្សនាស្នាដៃ
ថ្មីនេះផង ព្រោះលោក បានប្រឹងប្រែង សម្ដែងអស់ពី សមត្ថភាពតែម្ដង ។
រីឯនាង អ៊ុន អាលីហ្សា ពុំអាចទាក់ទងបានទេ តែនាងក៏ក្ដៅស្លឹក
ត្រចៀកមិនតិចទេ ព្រោះនាងជាស្រីម្នាក់ ស្រឡាញ់មុខមាត់ ស្រឡាញ់កិត្តិយសដែរ
មិនមែនចេះតែយក ទៅជាន់ឈ្លីបានទេ ។ នាង ហាក់លឹបលៗ ក្នុងសិល្បៈ
ដែលពុំសូវប្រឡូក ឲ្យកប់ៗដូចមុនទេ ។ អ៊ុន អាលីហ្សា ក៏ហ៊ឺហារ ជាមួយសំភារៈ
និយមលំដាប់ខ្ពស់ផងដែរ៕
Related Posts :
- Back to Home »
- Khmer Entertainment »
- អ៊ុន អាលីហ្សា ផ្ទុះកំហឹង ពេលរូបស្រើបស្រាល ត្រូវប្រុសស្នេហ៍មើលឃើញ