Posted by : Unknown วันศุกร์ที่ 5 กรกฎาคม พ.ศ. 2556

ប្រភព កម្ពុជាថ្មី
សៀមរាប ៖ នេះជាអគ្គិភ័យទ្រង់ទ្រាយធំលើកទី២ហើយដែលកើតមាន បំផ្លាញផ្សារនៅក្នុងក្រុងសៀមរាប ដែលឆាបឆេះផ្សារធំៗចំនួនពីរ នៅចំកណ្តាលក្រុងសៀមរាប ហើយ ក៏សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យចម្រុះ របស់ស្នងការនគរបាលខេត្តសៀមរាបជួយធ្វើការអន្តរាគមន៍ផងដែរ។
ជាក់ស្តែងដូចផ្សារដើមក្រទ្បាញ់ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅមានអណ្តាតភ្លើងខ្មួលខ្មាញ់កាលពីវេលាម៉ោងប្រមាណជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ស្ថិតនៅក្នុងផ្សារដើមក្រឡាញ់ បណ្តាលឲ្យតូបលក់ឥវ៉ាន់ចាប់ហួយ និងតូបលក់សំលៀកបំពាក់ជាង៧០តូបឆេះស្ទើរខូចខាតទាំងស្រុង។ ប្រភពបានឲ្យដឹងជាជំហានដំបូងថា អគ្គិភ័យគឺបណ្តាលមកពីទុស្សេខ្សែភ្លើង  ហើយនៅក្នុងព្រឹត្តិការណ៍អគ្គិភ័យដែលឆាបឆេះផ្សារដើមក្រទ្បាញ់នោះដែរ ក៏ឃើញមានវត្តមានលោកឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកអភិបាលរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុនោះផងដែរ។  ក្នុងនោះដែររថយន្តដែលមកជួយធ្វើអន្តរាគមន៍បានបាញ់ទឹកពន្លត់ដើម្បីកុំឱ្យមានការរីករាលដាលបន្តទៀត ដែលរថយន្តទាំងនោះមកពីស្ថាប័នកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរអប្សរា បរិស្ថានហើយនិងរថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះអន្តរជាតិសៀមរាបផងដែរ ទើបបានធ្វើឱ្យភ្លើងថមថយទៅវិញនៅម៉ោងជាង៤ទៀបភ្លឺ។ចំណែកឯការខូចខាតមិនទាន់ដឹងពីទំហំទឹកប្រាក់នៅឡើយនោះទេ តែប្រហែលជាងខាតបង់អស់រាប់ម៉ឺនដុល្លារអាមេរិក៕


Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -