Posted by : Unknown วันศุกร์ที่ 5 กรกฎาคม พ.ศ. 2556

ប្រភព អង្គរធំមេឌា
រាជធានីភ្នំពេញ ៖ដោយមានការចង្អុលបង្ហាញ ពីឯកលោក សូរ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និង ទូរគមនាគមន៍ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ចែម សង្វារ អគ្គនាយកអធិការកិច្ច សហការជាមួយលោកវរសនីយ៍ឯក ពូ ដាវី ប្រធានមន្ទីរព័ត៌មានសន្តិសុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះបង្ក្រាបជនទុច្ចរិតជាតិថៃម្នាក់លួចប្រើប្រាស់ប្រព័ន្ធទូរស័ព្ទក្រៅប្រទេសសម្រាប់លួចទិន្ន័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលធ្វើឲ្យមានការបាត់បង់ចំណូលរដ្ឋ យ៉ាងច្រើនសន្ទឹកសន្ទាប់ ។

ការបង្រ្កាបនេះធ្វើឡើងកាលពី វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៤ កក្កដា នៅផ្ទះជួលលេខ 79C ផ្លូវលេខ១៧៣ ភូមិ៦ ក្រុម៤៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ យោងតាមប្រសាសន៍របស់លោក ជែម សង្វារ ឲ្យដឹងថា បន្ទាប់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្រាវជ្រាវរកឃើញមានការបាត់បង់ទិន្ន័យរបស់ទូរស័ព្ទក្រៅប្រទេសជារៀងរាល់ថ្ងៃ ទើបធ្វើការស្រាវជ្រាវដឹងថា មានជនទុច្ចរិតម្នាក់បានលួច ចូលមកសម្ងំបើកច្រកអន្តរជាតិតាមរយៈប្រព័ន្ធទូរស័ព្ទប្រើប្រាស់ស៊ីមរបស់ប្រទេសកម្ពុជា ។
លោកបន្តថា ការបើកយុទ្ធនាការចុះបង្រ្កាបជនទុច្ចរិតឆ្លងដែនមកពីប្រទេសថៃចូលមកលួចបើកច្រកអន្តរជាតិតាមរយៈបំលែងសំឡេងយកស៊ីមទូរស័ព្ទក្នុងប្រទេសដាក់ចូលទៅក្នុងឧបករណ៍បំលែងទៅជាលេខទូរស័ព្ទក្រៅប្រទេស ដោយមិនមានបង់ពន្ធចូលរដ្ឋទេ។ សម្រាប់នៅក្នុងប្រទេសកម្ពុជាយើងមានលេខទូរស័ព្ទក្រៅប្រទេសដែលស្របច្បាប់ចំនួនបី រួមមាន ០០១ ០០៧ និង០០៩ ។ ដោយឡែកជនទុច្ចរិតបានយកស៊ីមទូរស័ព្ទទៅបំលែងបើកច្រកអន្តរជាតិដោយអត់មានបង់ពន្ធចូលរដ្ឋ និងមានតម្លៃថោកធ្វើឲ្យអតិថិជនហៅចូលទៅក្នុងប្រព័ន្ធនោះទើបធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ។ ជនទុច្ចរិតដែលចូលមកសម្ងំក្នុងប្រទេសកម្ពុជា បើកច្រករវាងខុសច្បាប់នេះមានឈ្មោះ.YOO PET ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ រស់នៅទីក្រុងបាងកក  ប្រទេសថៃ បានចូលមកជួលផ្ទះស្នាក់នៅក្នុងប្រទេសកម្ពុជាដោយលួចបើកច្រកអត់មានបង់ពន្ធចូលរដ្ឋ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ។ ការចុះបង្រ្កាបនេះរកឃើញឧបករណ៍ ២២អ៊ីវន្ត ក្នុងពេលតែមួយអាចនិយាយទូរស័ព្ទបានដល់ទៅ១៦០០នាក់ ។ ហេតុនេះហើយទើបធ្វើឲ្យលួចបើកច្រកនេះធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋច្រើនសន្ធឹកសន្ធាប់ណាស់ ។ បន្ទាប់ពីធ្វើការឆែកឆេររួចហើយ ជនទុច្ចរិតត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់ទីចាត់ការកងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕






Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -