ប្រភព Lookingtoday
ឈីលី៖ ស្រ្តីអាយុ ២១ឆ្នាំម្នាក់ មកពីតំបន់ San Felipe ប្រទេសឈីលី
បានប្រកាសលក់ ព្រហ្មចារីរបស់នាង ព្រោះតែគ្មានប្រាក់គ្រប់គ្រាន់
ដើម្បីបន្តការសិក្សា ។
ស្រ្តីម្នាក់នេះឈ្មោះ "Tamara" បានប្រកាសលក់ព្រហ្មចារី នៅលើគេហទំព័រមួយ
នៅក្នុង ប្រទេសឈីលី ដោយក្នុង Status នោះបាននិយាយថា “សួស្តី, នាងខ្ញុំឈ្មោះ
Tamara មានអាយុ ២១ឆ្នាំ នាងខ្ញុំចង់លក់ព្រហ្មចារី
ដោយសារតែគ្រួសារនាងខ្ញុំគ្មានប្រាក់ ដើម្បីសង់បំណុលគេ
ហើយម៉្យាងវិញទៀតនាងខ្ញុំ ត្រូវការប្រាក់ដើម្បីបន្តការសិក្សាផងដែរ ។
ខ្ញុំត្រូវការប្រាក់ខ្លាំងណាស់ ប្រសិនបើគ្មានប្រាក់នោះទេ
ខ្ញុំមិនអាចដោះស្រាយបញ្ហាទាំងនេះ បាននោះទេ”។
សូមបញ្ជាក់ផងដែរថា Tamara មិនមែនជាស្រ្តីដំបូង ដែលបានប្រកាសលក់
ព្រហ្មចារីនោះទេ ដោយកាលពីឆ្នាំមុន នាង Catarina Migliorini វ័យ ២០ឆ្នាំ
ជនជាតិប្រេស៊ីល ក៏បានប្រកាស លក់ព្រហ្មចារី របស់នាងផងដែរ
ដោយនាងទទួលបានការទិញ ពីបុរសជនជាតិជប៉ុនម្នាក់ ក្នុងទឹកប្រាក់
៧៨០,០០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីឧបត្ថម្ភដល់អង្គការជនក្រីក្រមួយ
នៅក្នុងប្រទេស៕
Related Posts :
- Back to Home »
- Unbelievable news »
- សិស្សវ័យ ២១ឆ្នាំម្នាក់ ប្រកាសលក់ព្រហ្មចារី ព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីបន្តការសិក្សា