Posted by : Unknown วันอังคารที่ 2 กรกฎาคม พ.ศ. 2556


តារាសម្ដែងស្រីហុងកុង នាង Tavia Yeung បានធ្វើសន្និសិទ កាសែតមួយ ដើម្បីបកស្រាយបំភ្លឺ ព័ត៌មាន និងរូបភាពដែលបាន លេចធ្លាយ ថា នាងរួមសិចក្នុងរថយន្ត ជាមួយនឹងតារាសម្ដែង ប្រុសហុងកុង លោក Him Law។ នៅក្នុងរូបភាពដែលបាន ចុះផ្សាយ គេឃើញនាង Yeung កំពុងតែឱនមុខ ក្នុងចម្លោះភ្លៅ របស់លោក Law ហើយនៅនឹងមាត់ របស់នាងមានទឹកមាត់ ហូរអន្លាយកក្លាក់ បានធ្វើឲ្យអ្នកឃើញ ទិដ្ឋភាពនេះ គិតថា នាងកំពុងតែ រួមសិចតាមមាត់។
នៅក្នុងសេចក្ដីឆ្លើយ បំភ្លឺនាងបាន និយាយថា នាងបានទៅចូលរួម ក្នុងកម្មវិធីជួបជុំមិត្តចាស់ ហើយនាងផឹកស្រាអស់ច្រើន រហូតដល់ស្រវឹង ពេលនោះនាងត្រូវការ អ្នកដែលអាចទុកចិត្តបាន ជួននាងទៅផ្ទះ ហើយនាងបានសួរ ទៅកាន់ លោក Law ថា ហេតុអ្វីបានជាមិន មកយកនាង នៅកន្លែងជប់លៀង ។ មិត្តរួមថ្នាក់របស់នាង បានស្រវឹងអស់ហើយ នាងត្រូវការមនុស្សជូនទៅផ្ទះ។
ពេលនោះមិត្តរួមថ្នាក់បីនាក់ បានជិះតាក់ស៊ី ជាមួយនាងដែរ គោលបំណងចង់ ទៅសម្រាក នៅផ្ទះរបស់ពួកគេ ។ នាងបានបន្ដទៀតថា នាងចាប់ផ្តើមក្អួតដាក់តាក់ស៊ី ហើយនាងក៏មិនដឹងថា បានធ្វើអ្វីនោះទេ ពេលចុះពីតាក់ស៊ី នាងបានក្អួតម្ដងទៀត ហើយពេលនោះ លោក Law ក៏បានមកយកនាងទៅផ្ទះ តែពេលនោះនាង មិនបានចាំអ្វីទាំងអស់។
លោក Law បាននិយាយថា ពេលដែលលោកបាន នាំនាងមកដល់ក្នុងឡាន នាងចាប់ផ្តើមក្អួត ហើយចំពោះរូបភាព ដែលបានឃើញនោះ គឺខណៈពេលដែលនាង ចង់ក្អួត ហើយក៏សន្លប់តែម្ដង ជាហេតុធ្វើឲ្យអ្នកឃើញ ទិដ្ឋភាពនេះមាន ការយល់ច្រឡំ ថាលោកនិងនាង Tavia Yeung កំពុងប្រព្រឹត្តិ អ្វីមួយខុសឆ្គង។
សរុបជារួម អ្នកដែលបានឃើញហេតុការណ៍ ហើយគិតថានាង កំពុងរួមសិចនោះ វាមិនមែនជា ការពិតឡើយ ព្រោះថាស្នាមទឹកមាត់ ដែលជាប់មាត់នាង គឺជាទឹកមាត់ក្រោយ ពីការក្អួត ៕


Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -