Posted by : Unknown วันอังคารที่ 2 กรกฎาคม พ.ศ. 2556

ប្រភព LookingToday
បុរសម្នាក់រងការចោទប្រកាន់ដោយឆ្លងកាត់លើតំបន់ហាមឃាត ដែលជាកន្លែងទ្រព្យសម្បត្តិរបស់តារាចម្រៀង Rihanna ដោយត្រូវបានផ្តន្ទាទោស និងដោះលែងបណ្តោះអាសន្នយកទៅព្យាបាលផ្លូវចិត។
បុរសឈ្មោះ Robert Melanson  ត្រូវបានគេចាប់ខ្លួនកាលពីខែ មិថុនា នៅ Pacific Palisades ដែលជាតំបន់ Rihanna រស់នៅ បន្ទាប់ពីសន្តិសុខនៅតំបន់នោះបានឃើញបុរសរូបនេះដើរលើដំបូលផ្ទះតារាចម្រៀង Rihanna ។
ម្ចាស់បទចម្រៀង  ’Diamonds’ បានរហ័សរហួនបញ្ជាឲ្យបុរសនោះចាកចេញពីដំបូលរបស់នាងពោលគឺប្តឹងទៅកាន់ប៉ូលិសដើម្បីឃាត់បុរសរូបនោះ ដើម្បី សុវត្តិភាពរបស់នាង។
បុរសរោគចិត្តត្រុវបានគេកាត់ទោសឲ្យជាប់គុក តែស្ថិតនៅក្នុងលក្ខណដោះលែងរយៈពេល ៣ ឆ្នាំ ដើម្បីព្យាបាលរោគចិត្ត និង ត្រូវបានគេពិន័យជាទឹកប្រាក់ ៣៤៤ ដុល្លារ។
បុរស Melanson  ក៏នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពផ្លូវចិត្តសម្រាប់ឆ្នាំ បន្ទាប់ផងដែរ។តែទោះជាយ៉ាងណាតំណាងឲ្យ តារាចម្រៀង Rihanna មិនទាន់បញ្ចេញមតិនៅឡើយ៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -