រឿងរ៉ាវសិច គឺជាបញ្ហាដែលអ្នកមិនអាចយល់អស់បានឡើយ ។
ភាគីនារីក៏មានមហិច្ឆតាក្នុងផ្លូវកាមគុណ ច្រើន ដែរ
ប៉ុន្ដែការអៀនខ្មាសបានធ្វើឱ្យនាងមិនអាចហ៊ានប្រាប់បុរសបាន
ដោយគ្រាន់បានបង្ហាញថា
នៅពេលដែលស្ដ្រីទាស់ចិត្ដនាងគ្រាន់តែក្នាញ់និងក្ដិចខ្ញាំបុរស
ប៉ុណ្ណោះ ។
ការចេះពិនិត្យ សង្កេតកាយវិការ និងរូបរាងរបស់នាង
អាចធ្វើឱ្យបុរសយល់បានខ្លះនូវអ្វីដែលនាងចូលចិត្ដ
និងចង់បានពេលបុរសនាំនាងឡើងលើគ្រែ ។
ការពិនិត្យមើលត្រូវផ្ដោតជាសំខាន់ទៅលើសក់, ភ្នែក, បបូរមាត់,
ដើម ទ្រូង, កំប៉េះគូទ, ភ្លៅ, ជើង និងសម្លៀកបំពាក់របស់នាង ។
.សក់ ៖ សក់គឺជាវត្ថុជួយលើកសម្ផស្សរបស់នារី
។ នារីដែលមានសក់វែង គឺបញ្ជាក់អំពីការឧស្សាហ៍ព្យាយាមថែទាំសក់
ហើយរឿងរ៉ាវស្នេហាក៏នាងមានការតស៊ូច្រើនដែរ ។
ចំពោះនារីមានសក់ខ្លី
តែងមានថាមពលសិចខ្លាំងក្លាដែលមិនអាចប៉ាន់ស្មានបានឡើយ ។
នារីសក់ខ្លីអាចរុញបុរសឱ្យផ្ទប់ជញ្ជាំងបាន
ឬក៏អាចធ្វើឱ្យបុរសត្រូវដើរអូសលោងនៅតាមផ្លូវជាមិនខាន ។
ស្ដ្រីសក់មានពណ៌ ក៏ជាបញ្ហាមួយផ្សេងទៀត ។ នារីមានសក់ពណ៌
ត្នោតស្រអាប់ អាចឱ្យអ្នកមានគ្រោះថ្នាក់ក្នុងផ្លូវសិច ។
នារីមានសក់ពណ៌ទង់ដែង ជានារីមានបំណងប្រាថ្នាសិចយ៉ាងល្អប្រសើរ
។
.ភ្នែក ៖
ភ្នែកជាវត្ថុបង្ហាញនូវចំណង់របស់សាមីខ្លួន ។
កែវភ្នែករបស់នាងដែលសម្លឹងមករកយើងយ៉ាងមុតមាំ អាចបញ្ជាក់ថា
នាងមិនមែនជាមនុស្សអៀនប្រៀនក្នុងរឿងស្នេហាឡើយ ។
នារីចូលចិត្ដញាក់ត្របកភ្នែក គឺជានារីចូលចិត្ដ
គ្រាន់តែលងឬបញ្ឆោតលេងឱ្យបុរសលង់ក្នុងផ្លូវសិចប៉ុណ្ណោះ ។
ក៏ប៉ុន្ដែត្រូវពិនិត្យសង្កេតកាយវិការ ផ្សេងៗទៀត ដូចជា
ងក់ក្បាលឱ្យសញ្ញាឬក៏កាយវិការដៃផ្សេងទៀតនោះ អាចសន្មតិបានថា
នាងឱ្យដៃអ្នកហើយ ។
.បបូរមាត់ ៖ នារីដែលមានមាត់មិនទំនេរ
ដូចជាចូលចិត្ដខាំបបូរមាត់ ខាំក្រចកដៃ
ញ៉ាំចំណីទែះៗមិនទំនេរមាត់ឬជក់បារី
គឺជានារីដែលមានការស្រើបស្រាលនៅត្រង់បបូរមាត់ ។
នារីប្រភេទនេះតែងចូលចិត្ដសម្អិតសម្អាង
បបូរមាត់ដែលធ្វើឱ្យបបូរមាត់របស់នាងក្លាយជាការទាក់ទាញបុរស ។
នារីដែលមានបបូរមាត់សាមញ្ញ
ពោលគឺមិនចាប់អារម្មណបចំពោះបបូរមាត់គេ
គឺជានារីមិនរវល់ចំពោះផ្លូវភេទ
ហើយប្រសិនបើជាអ្នកចង់លួងលោមនាងនោះ
អ្នកនឹងទទួលបានអារម្មណ៍ខកចិត្ដមិនខាន ។
.ដើមទ្រូង ៖ សុដន់របស់ស្ដ្រី
គឺជាវត្ថុទាក់ទាញឱ្យបុរសលង់ក្នុងកាមគុណយ៉ាងងប់ងល់ ។
នារីដែលមានដើមទ្រូងក្រាស់(ធំ)ជានារីដែលមានទេពកោសល្យធ្វើឱ្យ
បុរសមិនអាចឈានជើងចេញពីនាងបានឡើយ ។
.កំប៉េះគូទ ៖ នារីដែលមានកំប៉េះគូទ
គឺជានារីមានសោភណភាព និងចំណានចំពោះការងារលើគ្រែ ។
នារីដែលមានកំប៉េះគូទធំ គឺជានារីដែលសោះអង្គើយនឹងរឿងរ៉ាវសិច ។
.ភ្លៅ ៖ ចំពោះនារីមានអាយុក្រោម២៨ឆ្នាំ
ដែលមានភ្លៅណែន(ត្បៀត)ដែលគេមើលឃើញពេលនាងស្លៀកខោដើរ
គឺជានារីចូលចិត្ដធ្វើការជំនួសបុរសពេលនាងនៅលើគ្រែ ។
.ជើង ៖ នារីដែលមានជើងធំ បង្ហាញឱ្យឃើញថាឆ្អឹងត្រគាកក៏ធំដែរ ។ នារីប្រភេទនេះមានភាពងាយស្រួលក្នុងការសម្រាលកូន ។
.សម្លៀកបំពាក់ ៖
នារីដែលចូលចិត្ដស្លៀកពាក់ពណ៌ខ្មៅ គឺជានារីដែលគិតថា
ខ្លួនឯងធាត់។ នារីដែលនិយមការស្លៀកពាក់ទាន់សម័យ
ជានារីដែលមានការប្រឹងប្រែងចំពោះការងារលើគ្រែ ៕
Related Posts :
- Back to Home »
- Entertainment news »
- មើលរូបរាងរបស់ស្ដ្រីអាចដឹងអំពីកម្រិតតណ្ហារបស់នាង