ក្រុង ឡូសអេនជឺលេស :
ហាងកាហ្វេបានបើកព្រោងព្រាតនៅសហគមន៍ជនជាតិវៀតណាម
ឯភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ ខុសប្លែកពី
ហាងកាហ្វេធម្មតា នៅទីនោះ នារីរត់តុ តម្រូវឲ្យស្លៀកឈុតប៊ីគីនី
ឈុតខោអាវក្នុង ឬវាលចេញសុដន់ និងគល់ភ្លៅកប់ក្រលៀនតែម្ដង
ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅចោទជាសំណួរថា
តើភ្ញៀវមកកកកុញនៅទីនេះដោយសារតែកាហ្វេឆ្ងាញ់
ឬក៏ដោយសារតែញៀននឹងចំណីភ្នែកទាក់ទាញសាច់សខ្ចីរបស់ពួកនារី
រត់តុទាំងនោះ។
ស្ថិត
ក្នុងឈុតអាវទ្រនាប់ជាមួយសំពត់រឹបណែនក្តន់ឆ្លុះចេញសាច់ដ៏
ទ្រលុកទ្រលន់ នាង ទីណា ង្វៀន វ័យ១៩ឆ្នាំ
ដែលបម្រើការងារនៅហាងកាហ្វេមានយីហោថា កាហ្វេ «លូ» បាននិយាយថា៖
កន្លែងនាងបានបើកបម្រើបែបចម្រុះទាំងសេវាកម្មលក់កាហ្វេ
និងសេវាកម្មបង្ហាញឈុតបែបស៊ិចស៊ីតែម្តង។
ដោយឡែក ដាន ង្វៀនម្ចាស់ហាងកាហ្វេមួយទៀត យីហោ «ឌីវ៉ាង» បាននិយាយថា ភ្ញៀវភាគច្រើនសប្បាយចិត្តនឹងសេវាបែបនេះ ព្រោះពួកគេចំណាយតែ៥ទៅ១០ដុល្លារ ក៏អាចរីករាយនឹងការក្លែមក្រសែភ្នែកជាមួយនារីរត់តុស្អាតៗដ៏ សិចស៊ីផងដែរ។
នាង អាន ស៊ូ ដែលជាម្ចាស់ហាងលក់ដូរនៅក្បែរនោះដែរបាននិយាយថា៖ «ពួកភ្ញៀវមិនមែនទៅទីនោះក្នុងគោលបំណងតែផឹកកាហ្វេមួយមុខ ប៉ុណ្ណោះទេ តែប្រហែលជាមានសេវាកម្មពិសេសអ្វីផ្សេងក្រៅពីកាហ្វេហើយ»។
ជាទូទៅ នារីបម្រើការនៅហាងកាហ្វេ លូ តែងទទួលបានលុយធីបច្រើនពីភ្ញៀវ ប៉ុន្តែនាងកម្រនឹងមានការមាក់ងាយពីក្រុមភ្ញៀវដោយការប៉ះពាល់ ណាស់។
នាងអះអាងថា៖ «យើងគ្រាន់បម្រើការរត់តុ និងជជែកលេងជាមួយភ្ញៀវតិចតួចប៉ុណ្ណោះ។ ទីនេះមិនមែនជាបនស្រីទេ។ ភ្ញៀវនៅទីនេះដឹងច្បាស់ណាស់»។
ប៉ុន្តែ អ្នករត់តុសាច់សខ្ចីរូបនេះសារភាពថា នាងមិនហ៊ានប្រាប់ឪពុកម្តាយពីការងាររបស់ខ្លួនឡើយ ដោយនាងថ្លែងថា៖ «ជនជាតិវៀតណាមនៅតែប្រកាន់ភាពតឹងរ៉ឹងចំពោះកូនស្រី»។
ចំណែក ណានីញែល ង្វៀន ដែលជាលោកអាចារ្យម្នាក់នៅក្នុងសហគមន៍នេះបង្ហាញទស្សនៈរបស់ខ្លួន ៖ «ខ្ញុំគ្រាន់តែអាណិតពួកគេ ព្រោះទង្វើបែបនេះគឺដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ»៕ PR
ប្រភព ភ្នំពេញប៉ុស្ត៍
Related Posts :
- Back to Home »
- Entertainment news »
- ហាងកាហ្វេវៀតណាមផ្ដល់សេវាកម្មដោយនារីសិចស៊ី