ប្រភព Lookingtoday
ភ្នំពេញៈ បន្ទាប់ពីអតីតតារាកំប្លែង ដែលធ្លាប់មានប្រជាប្រិយភាព
កំប្លែងល្បីគួរសមមួយរូប នាង ជួន ចាន់រតនា ហៅ ក្អយ បានបង្ហាញវត្តមាន
នៅលើបណ្តាញ សារព័ត៌មានការពីពេលថ្មីៗនេះ រួចមកក៏ស្រាប់តែព័ត៌មាន
ស្តីពីការប្តឹងផ្តល់ទាមទារ សំណងជំងឺចិត្តពីសំណាក់ ដើមបណ្តឹងដែលជា
ម្ចាស់រថយន្ត ក៏បានផ្ទុះឡើងសារជាថ្មីម្តងទៀត។
ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យ Looking TODAY ដឹងថាម្ចាស់បណ្តឹងដែលជា
អ្នកចាញ់បោកស្រីស្រស់ ដែលជាអតីតតារាកំប្លែង ក្នុងក្រុមនាយក្រឹម នាងក្អយ
គឺលោក ស៊ុន វ៉ាកាលពីពេលកន្លងទៅថ្មីៗនេះ មេធាវីតំណាងជនរងគ្រោះ លោក ស៊ុន វ៉ា
បានទាមទារជំងឺចិត្តចំពោះ ការខាតបង់ពេលវេលាពីជន ជាប់ចោទចំនួន ១ម៉ឺនដុល្លារ
ព្រមទាំងទាមទារឲ្យតុលាការកាត់ទោស ជនល្មើសទៅតាមច្បាប់ដោយ
ការទាមទារសំណងជំងឺចិត្តនេះ បានធ្វើការជំនុំជម្រះកំបាំង មុខជនជាប់ចោទឈ្មោះ
នាងក្អយ និងដើមបណ្តឹង។ ពោលគឺមានតែមេធាវី ការពារក្តីរបស់ជនជាប់ចោទ
និងមេធាវីដើមបណ្តឹង និងមានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ
តែប៉ុណ្ណោះ។
ប្រភពខាងលើបាន បង្ហើបប្រាប់ឲ្យដឹងថា កាលពីដើមខែកក្កដានេះ តុលាការ
សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងរបស់នាង ជួន ចាន់រតនា ពីបទ
“រំលោភលើសេចក្តីទុកចិត្ត ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង
”មកធ្វើការជំនុំជម្រះ។ ដោយមេធាវីការងារក្តី ឲ្យជនរងគ្រោះបានលើកយកហេតុផល
និងចំណុចខាតបង់របស់កូនក្តី នៅចំពោះមុខតុលាការ ទាមទារសំណង់ជំងឺចិត្ត
,ការខាតបង់ពេលវេលា និងស្នើរសុំឲ្យតុលាការកាត់ទោស ទៅលើជនជាប់ចោទទៅតាមច្បាប់
ឲ្យស័ក្ដិសមទៅតាមទោសកំហុស ដែលនាង ក្អយ បានធ្វើនាពេលកន្លងមក។
អតីតតារាកំប្លែងសម្បូរវោហារ កំប្លុកកំប្លែង អ្នកនាង ជួន ចាន់រតនា ហៅ
ក្អយ នាពេលកន្លងមកនាងធ្លាប់តែ សម្ញែងភាពហ៊ឺហារជាមួយ
រថយន្តស៊េរីទំនើបជិះបង្អួតគេឯង ដោយគ្មានអ្នកណាម្នាក់ដឹងថា
រថយន្តដែលនាងជិះនោះគឺជារថយន្ត ដែលនាងជួលគេនោះទេ។
តែព័ត៌នេះត្រូវបានបែកខ្ទរខ្ទារ ដោយសារតែម្ចាស់រថយន្តដើម លោក ស៊ុន វ៉ា
បានទម្លាយព័ត៌មាននេះ និងបានដាក់ពាក្យបណ្តឹង ទៅតុលាការទើបធ្វើឲ្យមហាជន
ដឹងថានាងបានជួលរថយន្តម៉ាកឡិចស៊ីស RX300 ជួលតម្លៃ ៦០០ដុល្លារអាមេរិក
ក្នុងមួយខែ និងមួយគ្រឿងទៀតម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ជួលក្នុងតម្លៃជាង
៣០០ដុល្លារអាមេរិក ក្នុងមួយខែ ។ ប៉ុន្តែនាងពុំមានប្រាក់
យកទៅបង់ថ្លៃជួលរថយន្តរាល់ខែនោះ ហើយមិនតែប៉ុណ្ណោះទេ
នាងថែមទាំងយករថយន្តម៉ាកឡិចស៊ីស RX300 ទៅបញ្ចាំ និងលក់ឱ្យអ្នកដទៃ
ដោយបានធ្វើកាតគ្រី ដាក់ឈ្មោះនាងស្ងាត់ៗ ទៀតផង។
ទោះបីជាយ៉ាងណា Looking TODAY នឹងខិតខំតាមដានចំពោះព័ត៌មាននេះ
ឲ្យលម្អិតបន្តទៀតដើម្បីមក ធ្វើការចុះផ្សាយបន្តបន្ទាប់ ដល់មហាជនបានជ្រាប
កាន់តែច្បាស់បន្ថែមទៀត៕
Related Posts :
- Back to Home »
- Khmer Entertainment »
- ម្ចាស់រថយន្ត ប្តឹងទារសំណងជំងឺចិត្ត ១ម៉ឺនដុល្លារពី ក្អយ