ប្រភព៖ កម្ពុជាថ្មី
ភ្នំពេញ ៖ និស្សិតស្រីនៃសកលវិទ្យាល័យជាតិគ្រប់
គ្រងចំនួន៤នាក់ក្នុងចំណោម គ្នាជាច្រើននាក់ទៀតបានរងការរលាកដៃ ជើង និង
ឆេះរួញសក់ខ្លះបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះភ្លាមៗ
ខណៈពេលពួកគេកំពុងអង្គុយញ៉ាំលតឆា មីឆាគាប់ជួនផ្ទុះកំប៉ុងហ្គាសតូចបណ្តាល
អោយឆេះអណ្តាតភ្លើងរលាកតែម្តង។
ហេតុការណ៍ផ្ទុះកំប៉ុងហ្គាសរទេះលក់លតមីឆានោះបានកើតឡើងកាល
ពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៣នៅចំណុច
ខាងកើតសណ្ឋាគារឡឺរ៉ូយ៉ាលក្បែរបណ្ណាល័យជាតិក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
និស្សិតស្រីនៃសកលវិទ្យាល័យជាតិគ្រប់គ្រងដែលរងរបួសស្រាលទាំង៤នាក់នោះទី១ឈ្មោះយ៉េ ដាវី អាយុ21ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ ទី២ឈ្មោះម៉ែន ស៊ីណា អាយុ២២ឆ្នាំស្នាក់នៅសង្កាត់បឹងរាំង
ខណ្ឌដូនពេញ ទី៣វ៉េង សុផល អាយុ១៨ឆ្នាំស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
ទី៤ឈ្មោះម៉ៅ មុនិកា អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីមិត្តភក្តិដែលមកកំដរក្រុមជនរងគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបានអោយដឹងថា
នៅមុនពេលកើតហេតុពេលម៉ោងចេញលេងពួកគេបាននាំគ្នាមកកំម៉ុងញ៉ាំលតឆា មីឆា ឬ
បាញ់ស៊ុងនៅចំណុចរទេះលក់កើតហេតុនោះ ខណៈពេលអ្នកខ្លះកំពុងអង្គុយញ៉ាំ ឬ
ឈកុំម៉ងនៅក្បែររទេះលតឆានោះ
ក៏ស្រាប់តែផ្ទុះហ្គាសកំប៉ុងតូចលាន់សូរភឹងឆាបឆេះជះអណ្តាតភ្លើងរលាកដៃជើងដល់ពួកគេទាំង៤នាក់នោះតែម្តងហើយភ្លាមៗនោះដែរក្រុមជនរងគ្រោះក៏ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាលផងដែរ។
ក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសរទេះលក់លតឆា មីឆា
នោះដែរស្ត្រីឈ្មោះទប់ នី
អាយុ៥០ឆ្នាំស្នាក់នៅភូមិគោកឃ្លាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខជាអ្នកលក់ដូរលតឆាមីឆាដែលបណ្តាលអោយមានហេតុការណ៍ផ្ទុះហ្គាសរបួសនិស្សិត៤នាក់នោះស្ត្រីរូបគាត់បានមកមន្ទីរពេទ្យកាល់ម៉ែតជាមួយក្រុមជនរងគ្រោះដើម្បីចាត់ចែងក្នុងការចេញសេវាព្យាបាលអោយជនរងគ្រោះផងដែរព្រោះមិនចង់កើតមានបញ្ហាជាយថាហេតុដូច្នេះឡើយ៕
រស្មី
Related Posts :
- Back to Home »
- Khmer news »
- ផ្ទុះកំប៉ុងហ្គាសតូចរទេះលក់លតឆារបួសនិស្សិតសាលាជាតិគ្រប់គ្រង៤នាក់