ប្រភព PostKhmer
ភ្នំពេញ : បើទោះជាមានតម្រុយ ភ័ស្ដុតាងលេចចេញស្ទើរមួយរយភាគរយបញ្ជាក់ថា
ចំណងស្នេហ៍តារាចម្រៀងសាពូន មីដាដា និងតារាសម្តែងនាង សឿ
សុធារ៉ាបានដើរដល់ផ្លូវរង្គោះរង្គើយ៉ាងណាក៏ដោយក៏ភាគីទាំងសងខាងមិនទទួលស្គាល់ការពិតនេះឡើយ
ហើយលោកសាពូន មីដាដា ថែមទាំងបានបដិសេធយ៉ាងដាច់អហង្ការថា
ចំណងស្នេហ៍ប្តីប្រពន្ធលោកមិនមានបញ្ហាអ្វីនឹងគ្នាដូចការលេចឮឡើយ។
កន្លងមកបើទោះបីជាប្ដីប្រពន្ធក្នុងចង្កោមសិល្បៈមួយគូនេះទទួលបានកូនស្រីម្នាក់ជាចំណងដៃក៏ដោយ
ប៉ុន្តែស្នេហាក្រោមដំបូលតែមួយនេះហាក់មិនមានសេចក្តីសុខឡើយ
ដោយបង្កនូវភាពមិនចុះសម្រុង ព្រមទាំងជម្លោះជាហូរហែ។
ប៉ុន្តែកាលនោះមិនមានសញ្ញាណាស្ដែងថាពួកគេនឹងឈានដល់ផ្លូវបំបែកឡើយ
ដោយអ្នកទាំងពីរតែងតែព្យាយាមបង្ហាញភាពស្និទ្ធស្នាលដើម្បីបន្សាបព័ត៌មានទាំងនោះដែរ។
ផ្ទុយពីគ្រាមុនៗ នាដើមខែកក្កដានេះ ស្រាប់តែនៅក្នុងទំព័រហ្វេសប៊ុករបស់នាង
សឿ សុធារ៉ា ដែលជាភរិយាស្របច្បាប់របស់តារាចម្រៀងលោក
សាពូនមីដាដាមានសារខ្លីមួយសរសេរជាភាសាអង់គ្លេសថា៖ «If u wanna break up it
is okay. But I need Pemean. I do»ដែលមានន័យជាភាសាខ្មែរថា
«ប្រសិនបើបងចង់បែក ក៏បែកទៅវាមិនអីទេប៉ុន្តែខ្ញុំត្រូវការកូនស្រីរបស់ខ្ញុំគឺ
ពិមាន។ ខ្ញុំធ្វើបាន»។
សារដ៏ខ្លីមួយនេះបានបង្ហាញយ៉ាងច្បាស់ថា
ជម្លោះនៅក្នុងរង្វង់គ្រួសាររបស់តារាទាំងពីរដួងនេះពិតជាកើតមានដូចទៅនឹងអ្វីដែលគេធ្លាប់បានសង្ស័យកន្លងមកមែន។
ទន្ទឹមនោះក៏មានប្រិយមិត្តក្នុងហ្វេសប៊ុកសំណូមពរកុំឲ្យស្នេហាអ្នកទាំងពីរបែកគ្នា
ហើយខ្លះក៏ជជីកសួររកហេតុផល និងសួរថាតើភាគីខាងណាជាអ្នកផ្តើមកំហុស?
ប៉ុន្តែទាំងអ្នកនាង សឿ សុធារ៉ា និងលោកសាពូន មីដាដា
សុទ្ធតែមិនបកស្រាយប្រាប់ប្រិយមិត្តក្នុងហ្វេសប៊ុកទេជាហេតុនាំឲ្យមនុស្សជាច្រើនសន្និដ្ឋានថាចំណងស្នេហ៍អ្នកទាំងពីរអាចនឹងឈានដល់ផ្លូវបំបែកនៅក្នុងថ្ងៃណាមួយជាមិនខានឡើយ
ខណៈពេលដែលបំណុលធនាគារកំពុងតែក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ពួកគេ។
ប្រភពម្ចាស់សារនាងសឿ សុធារ៉ា មិនអាចសុំការពន្យល់ពីអត្ថន័យសារនោះបានឡើយ។
ប៉ុន្តែដោយឡែកតារាចម្រៀងដែលនិយមលេងម៉ូដសក់វែងជំនាញកាន់ហ្គីតាលោក
សាពូនមីដាដាបានអះអាងផ្ទុយពីខ្លឹមសារដែលប្រពន្ធបង្ហោះក្នុងហ្វេសប៊ុកនោះទាំងស្រុង។
លោកបានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំពិតជាឆ្ងល់ណាស់ដែលគេថាចំណងស្នេហ៍ប្តីប្រពន្ធខ្ញុំមានជម្លោះជាមួយគ្នា។
ឆ្ងល់ណាស់ប្រភពព័ត៌មានច្បាស់ការណ៍នោះបានមកពីណា?»។
ជាមួយការលើកឡើងបែបជាចម្ងល់នោះ ម្ចាស់បទ«និយមន័យស្នេហ៍» ក៏បាននិយាយដែរថា៖
«ចំពោះសារដែលប្រពន្ធខ្ញុំសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកនោះ
ពិតហើយតែនោះមិនមែនជាន័យពិតក្នុងដំណើរជីវិតប្តីប្រពន្ធខ្ញុំកំពុងជួបទេ។
វាគ្រាន់តែជាការលេងសើចរបស់ប្តីប្រពន្ធតែប៉ុណ្ណោះទេ»។
តារាចម្រៀងចាស់វស្សានៅផលិតកម្មហង្សមាសរូបនេះក៏បញ្ជាក់ដែរថា៖ «ខ្ញុំ
និងប្រពន្ធមានបញ្ហាជាមួយគ្នានោះ គឺមានច្រើនណាស់ មិនមែនទើបតែមានលើកនេះទេ។
អ្វីដែលសំខាន់ ខ្ញុំចង់ឲ្យបងប្អូនរង់ចាំមើលថា ខ្ញុំនិងភរិយាពិតជាបែកបាក់
ដូចការលើកឡើងនោះមែនឬអត់
ព្រោះថាច្រើនដងហើយខ្ញុំនិងភរិយាក៏នៅតែរស់នៅជាមួយគ្នា»៕
Related Posts :
- Back to Home »
- Khmer Entertainment »
- សាពូន មីដាដា ស្នេហាមិនរង្គោះរង្គើ