ប្រភព LookingToday
ភ្នំពេញ៖ វិទ្យាស្ថានបារាំងប្រចំានៅកម្ពុជា
នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នេះនឹងបើសម្ពោធ នូវពិព័រណ៍រូបគំនូរ
ដែលជាស្នាដៃកូនខ្មែរ លោក នូ សារី ។
ពិព័រណ៍រូបគំនូររបស់លោក នូ សារី ដែលគ្រោងដាក់បង្ហាញនៅវិទ្យាស្ថានបារាំង
ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ក្រោមប្រធានបទ
«មនុស្ស និងធម្មជាតិ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានបារំាងបានឲ្យដឹងថា លោក នូ
សារី កើតនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧១។ លោកបានធើ្វការ លើផ្ទាំងគំនូររូបថត
ចំលាក់គំនូរនិងការតំឡើងរូបភាព។ តាំងពីកុមារភាពមកលោក នូ សារី
បានដិតដាមយ៉ាងជ្រៅ ដោយស្នាមរបួស ដែលបង្កឡើង ដោយរបបខ្មែរក្រហម។
បន្ទាប់ពីសង្រ្គាមលោក នូ សារី បានរស់នៅរយៈពេលពីរឆ្នាំ តាមចិញ្ចើមផ្លូវមុន
និងលោកត្រូវបានទទួល ចិញ្ចឹមក្នុងមណ្ឌលកុមារកំព្រាមួយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា លោក នូ សារី បានយល់ឃើញថាមនុស្សនិងធម្មជាតិ
មិនអាចបំបែកពីគ្នាបានឡើយ ហើយបង្កើតបាន ជារង្វង់គុណធម៌មួយ។
មនុស្សរស់នៅបានដោយសារ ផ្លែផ្កានៃធម្មជាតិ ហើយនៅពេលអស់ជីវិត ទៅរាងកាយដែលរលួយ
ក៏ក្លាយទៅជា ប្រភពថាមពលសំរាប់ផែនដី។ ការផ្តល់និងការផ្គត់ផ្គង់អ្នកដទៃ
គឺជាសញ្ញាណស្នូលរបស់ នូ សារី ។ មនោសញ្ចេតនានេះ កើតចេញពីស្នាមរបួស
បង្កឡើងដោយការស្លាប់ ដោយអត់ឃ្លានរបស់ឪពុកគាត់ កាលពីសម័យខែ្មរក្រហម។ រូបថត
និងរូបគំនូររបស់លោក នូ សារី បានបើកកកាយ នូវតម្លៃនៃចំណងផៃ្ទក្នុង
ដែលតែងតែកើតមានរវាងមនុស្សនិងធម្មជាតិ។
ក្នុងឆ្នាំ២០០៥ នៅវាំងសែន ប្រទេសបារាំង នូ សារី
បានចូលរួមតាំងពិព័រណ៍នៅទីនោះ មានឈ្មោះថា“ Le Salon 2005 ”។ ស្នាដៃរបស់ នូ
សារី ត្រូវបានជាប់ជាជម្រើសលើប្រាំមួយ នាក់ជាជនជាតិខ្មែរដូចគ្នា
និងបានទទួលចំណាត់ថ្នាក់លេខបី «មេដាយសំរិទ្ទ» ក្នុងចំណោម ២៤
ប្រទេសនៅគ្រានោះផងដែរ។ លោក នូ សារី បានទទួលសញ្ញាប័ត្រ
ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅភ្នំពេញ និងនៅសាលាជាន់ខ្ពស់
វិចិត្រសិល្បៈនិងឆ្នៃម៉ូត សាំងអេជែន ប្រទេសបារាំង។ នូ សារី
ធ្លាប់បានផ្ទេរចំណេះដឹងរបស់គាត់ អោយទៅអ្នកដទៃទៀតតាមរយៈរោងជាងរបស់គាត់៕
Related Posts :
- Back to Home »
- Entertainment news »
- ចូលរួមទស្សនា ពិព័រណ៍រូបថតនិងគំនូរ ស្មាដៃកូនខ្មែរ នៅវិទ្យាស្ថានបារំាង