កាលពីថ្ងៃ អង្គារ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០១៣នេះ នៅក្នុង Wuhan ខេត្ដ
Hubei ប្រទេសចិន មានបុរសម្នាក់ បានតុបតែងខ្លួនជា ត្រីមច្ឆា
ដើម្បីប្រកាសរកបុគ្គលិក ដែលមានតួនាទីជាត្រីមច្ឆា ដែលនៅក្នុងនោះ
បានធ្វើឲ្យអ្នកដំណើរជាច្រើននាំគ្នាចាប់អារម្មណ៍។
តាមប្របភពព័ត៌មានបរទេស បានឲ្យដឹងថា ការងារដែលគេកំពុងតែស្វែងរក
នេះគឺការងារត្រីមច្ឆា ដែលអាចហែលនៅក្នុង អាងដ៏ធំ ដូចជា ក្នុងពិភពបាតសមុទ្រ។
ចំពោះការងារនេះ នឹងអាចបានទទួលប្រាក់ខែ ៦,០០០ យ័ន ឬ ៩៧៥
ដុល្លារអាមេរិកក្នុងមួយខែ ដែលបេក្ខជន គឺជា នារីភេទ អាចហែលទឹកបាន
និងមានកម្ពស់ ១.៦៥ ម៉ែត្រ។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះប្រាក់ខែ ជិត ១ពាន់ដុល្លារអាមេរិក ដែលមានមុខងារជាត្រីមច្ឆាបែបនេះ?