Posted by : Unknown วันเสาร์ที่ 29 มิถุนายน พ.ศ. 2556

ប្រភព​ CEN
ភ្នំពេញ: ​រដ្ឋាភិបាល​កម្ពុជា កត់សម្គាល់​ការលំបាក​នៅក្នុង​ទំនាក់ទំនង ជាមួយ​ថៃ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំកន្លងមក​។​
​របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា បានធ្វើការ​កត់សម្គាល់​អំពី​ការប្រែប្រួល នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ថៃ នៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំកន្លងមក ដោយ​វាយតម្លៃ​អំពី​ចំណុច​របត់​វិជ្ជមាន ក្រោយពី​រដ្ឋាភិបាល​ថៃ​ថ្មី ត្រូវបាន​បង្កើតឡើង​។​

បន្ទាប់ពីធ្វើការចរចាត្រូវគ្នា ទាហានកម្ពុជា ដកទ័ពចូលបន្ទាយវិញ ក្រោយពេលប៉ះទង្គិចគ្នាមួយប្រាវនៅប្រាសាទព្រះវិហារ ជាមួយទាហានថៃ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
​របាយការណ៍​នោះ បាន​និយាយថា សភាពការណ៍​សន្តិសុខ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ពុំមាន​បញ្ហា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក៏ប៉ុន្តែ​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ មានការ​កើតឡើង​នូវ​ជម្លោះព្រំដែន ដែល​ទាហាន​ថៃ​បាន​បង្កឡើង នៅ​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​មួយចំនួនទៀត ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ក្រោយ ពេលដែល​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។
​របាយការណ៍​និយាយទៀតថា កងកម្លាំងប្រដាប់អាវុធ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​បូរណភាព​ទឹកដី បាន​យ៉ាងរឹងមាំ ហើយ​ជម្លោះ​នេះ មាន​សភាព​ធូរស្រាល ក្រោយពេល​ប្រទេស​ថៃ មាន​រាជរដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​។ ស្ថានការណ៍​នៅតាម​តំបន់​ព្រំដែន​បាន​វិល​មករក​ភាពស្ងប់ស្ងាត់​វិញ ទំនាក់ទំនង​រវាង​យោធា​ទាំងពីរ​ប្រទេស ពិសេស​នៅ​តំបន់​ដែលមាន​ភាពប្រសើរឡើង ជីវភាព​ប្រជាជន​ក៏បាន​វិល​មករក​ភាពប្រក្រតី​វិញ​ដែរ​។ ទន្ទឹមនេះ រាល់​យន្តការ​ដោះស្រាយ​បញ្ហា​ព្រំដែន ក៏​កំពុង​ត្រូវបាន​ជម្រុញ​ប្រកបដោយ​ភាព​វិជ្ជមាន​៕​

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -